ភ្នំពេញ ៖ រថយន្ដដឹកឥដ្ឋមួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរ បុករះម៉ូតូ និងរថយន្ដ ដែលកំពុងបើកពីមុខ បណ្ដាលឱ្យរងការខូចខាត ចំនួន៣គ្រឿង ក្នុងនោះអ្នក បើកម៉ូតូម្នាក់  រងរបួសស្រាលកាលពីវេលាម៉ោង ១២រសៀល ថ្ងៃទី១៥ ខែសីហានេះ   ស្ថិតនៅមុខក្រសួង  សង្គមកិច្ច នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ខណ្ឌចំការមន ។

សេចក្ដីរាយការណ៍ពីកន្លែងគ្រោះថ្នាក់ ចរាចរបានឱ្យដឹងថា   មុនពេលកើតហេតុ  រថយន្ដដឹកឥដ្ឋ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ស្ពឺ ៣អា ០៥៤៥ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុង  ទិសដៅពីជើងទៅត្បូង លុះដល់មុខក្រសួងសង្គមកិច្ចស្រាប់តែដាច់ហ្វ្រាំង រួចហើយជ្រុលទៅបុកបុរសម្នាក់    កំពុងជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ   បណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសស្រាល ។ ភ្លាមៗនោះរថយន្ដបង្កបានជ្រុលទៅបុករថយន្ដឡង់គ្រីស័រ១គ្រឿងពាក់ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២អិល ៣៩៧៧ បណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ   រួចរថយ្ដបង្កមិនទាន់អស់ល្បឿនបាន ជ្រុលទៅបុករថយន្ដម៉ាក ម៉ែកសឺដែស ពណ៌ កណ្ដុរប្រមេះ  ពាក់ស្លាកលេខ ភ្នំពេញ ២អឺ ៣១៨០ រងការខូចខាតផងដែរ ។ ក្រោយកើតហេតុ   អ្នកបើករថយន្ដដែលគេមិន ស្គាល់អត្ដសញ្ញាបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ដរបស់ខ្លួនម៉ូតូនិងរថយន្ដ២គ្រឿងទៀត របស់ជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុករង់ចាំការដោះស្រាយ ៕

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល