ព័ត៌មានកំសាន្ត ៖  តារាស្រីនាង Davika ត្រូវបានហាងអ៊ុតសក់ ផាត់មុខខ្នាតអន្តរជាតិ ដែលមានឈ្មោះថា King Power Salad អញ្ជើញឲ្យចូលរូមក្នុងការផាត់មុខ ២ បែប ដោយជ្រើសរើសយកមុខតែ ១ របស់នាង Davika ប៉ុន្តែ Make up ២ របៀបអាក្រក់ និងស្អាត ។

មិនគួរឲ្យជឿទាល់តែសោះតែម្តងថា ការផាត់មុខធ្វើឲ្យសម្រស់របស់នាង Davika អាក្រក់បំផុតនិង ស្រស់ស្អាតបំផុត ទៅតាមការផាត់មុខនឹងដែរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា ក្រោយពីនាង Davika បានបង្ហោះរូបផាត់មុខជាលក្ខណៈ អាក្រក់បំផុតមក បានធ្វើឲ្យក្រុមអ្នកគាំទ្រលាន់មាត់ថា ដោយសារតែការ Make up របស់ហាងផាត់មុខខ្នាតអន្តរជាតិមួយ ធ្វើឲ្យនាង Davika ដែលជាតារាស្រីដ៏ស្រស់ស្អាតម្នាក់ មានមុខអាក្រក់ហួសតែម្តង ។ 

បើទស្សនិកជនចង់ដឹងថា រូបសម្រស់របស់នាង Davika ទាំងស្អាត និងអាក្រក់យ៉ាងណានោះ សូមទៅទស្សនារូបភាពខាងក្រោមនោះជាមួយ Camnews ទាំងអស់គ្នា ៕

របៀបទី ១ (អាក្រក់)

/

/

/

/

របៀបទី ២ (ស្អាត)

/

/

/

/

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook