កំសាន្ត ៖ តារាសម្តែងស្រីនាង Aom Sushar ថ្មីៗនេះ កំពុងតែសម្តែងរឿងមួយដែលមានចំណងជើងថា Tukta Pee ដែលដឹកនាំសម្តែងដោយ Kantana Evolution នៅក្នុងស្ថានីយ៍ទូរទូទស្សន៍ប៉ុស្តិ៍លេខ ៣ ។ 

គួរបញ្ជាក់ឲ្យដឹងថា មានរបាយការណ៍នៅក្នុងស្រុកថៃបានសរសេរថា តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ នឹងជិតផុតកុងត្រាជាមួយនឹង ស្ថានីយ៍ទូរទូទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រទេសថៃ ហើយរូបនាងនឹងមិនបន្តចុះកុងត្រាថ្មីទេ ។ 

/

តួស្រីក្នុងរឿង អូនជាព្រះអាទិត្យបង រូបនេះ បានថ្លែងប្រាប់អ្នកកាសែតថា ក្រោយកុងត្រាត្រូវបានបញ្ចប់ នាងនឹងធ្វើការក្រៅម៉ោង ដែលមិនស្ថិតនៅក្រោមស្ថាប័នណាមួយឡើយ ពោលគឺធ្វើការនៅ ស្ថានីយ៍ទូរទូទស្សន៍ណាក៏បានដែរ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook