(អាមេរិក)៖ តារាចម្រៀងដ៏ល្បីរបស់អាមេរិក នាង Beyonce កំពុងតែធ្វើឲ្យអ្នកគាំទ្រ និងមនុស្សទូទាំងពិភពលោក ជ្រួលច្របល់នឹងដំណឹង ដែលលេចឮតាមបណ្តាញសង្គមថា នាងបានបាត់បង់ជីវិតទៅហើយ ព្រោះតែការធ្វើអត្តឃាត ដែលគ្មាននរណានឹងស្មានដល់។

ការលេចឮដំណឹងចចាមអារ៉ាម ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ ធ្វើឲ្យមហាជននៅ តែមានមន្ទិលសង្ស័យ​ ចង់​ដឹងថា តើតារាចម្រៀងហូលីវូត ដ៏ល្បីរូបនេះ​ ពិតជាស្លាប់មែនឬយ៉ាងណា ខណៈដែលគ្មានសមាជិកគ្រួសារ នាងណាម្នាក់ចេញមុខ​បកស្រាយឡើយ។ ក្រៅពីមានការលើកឡើង ពីមូលហេតុខាងលើនេះ ក៏មានពាក្យចចាមអារ៉ាម ផ្សេងទៀតថា Beyonce ស្លាប់ ព្រោះតែសម្ពាធឈាមឡើងខ្ពស់ បន្ទាប់ពីសម្តែងនៅ ឆាកតន្ត្រី TIDAL ឯខ្លះថា នាងសម្លាប់ខ្លួន បន្ទាប់ពីបរិភោគអាហារល្ងាច ជាមួយដៃគូតារា​ចម្រៀង ប្រុស Nicki Minaj and Jay Z រួច។

នៅលើបណ្តាញសង្គម មានអ្នកគាំទ្រ​ តារា​ចម្រៀង Beyonce ជាច្រើនបានបញ្ចេញសារ រំលែកទុក្ខ ព្រោះតែពួកគេជឿថា តារាក្នុងដួងចិត្តរបស់ខ្លួន ពិតជាបាត់បង់ជីវិតមែនហើយ ក្រោយពីមានក្រុម មួយបង្កើតឡើងផ្សព្វផ្សាយ ពីរឿងដ៏រសើបនេះ នៅថ្ងៃទី២២ តុលា ២០១៦ នេះ ថា តារាចម្រៀង Beyonce បានបាត់បង់ជីវិតហើយ ដែលព័ត៌មាននេះ ក៏ត្រូវបានបង្ហោះលើគេហទំព័រល្បីៗ ដូចជា CNN, NBC, ABC News ទៀតផង។ ប៉ុន្តែព័ត៌មាន មួយទម្លាយឲ្យដឹងថា តាមពិត តារាវ័យ៣៥ឆ្នាំរូបនេះ នៅមានជីវិតរស់ទេ តែមហា​ជនមិនទាន់បានឃើញ Beyonce ចេញមុខបំភ្លឺព័ត៌មាន ដ៏រសើបនេះឡើយ៕

width=730

https://www.instagram.com/p/BL1T6WIhSfm/

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង