ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលមានរឿងអាស្រូវមិនចេះមិនចេះហើយ លោក Shahkrit Yamnarm ទើបតែលែងលះប្រពន្ធបានប្រហែលជាជាង ១ ខែ ក៏ផ្ទុះពាក្យចចាមអារាមថា មានដៃគូថ្មីម្នាក់ទៀត ប៉ុន្តែលោកនៅមិនទាន់បានចេញមុខបកស្រាយនៅឡើយទេចំពោះបញ្ហាមួយនេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Shahkrit Yamnarm មួយរយៈពេលនេះហាក់មានពេលទំនេរច្រើនពីការងារ ដូច្នេះហើយទើបធ្វើឲ្យលោកឆ្លៀតពេលទំនេរមកមើលថែម្តាយជាទីស្រលាញ់បានវិញខ្លះ ព្រោះអីគេកន្លងមកមិនសូវជាមានពេលនៅជាមួយម្តាយបានច្រើនឡើយ ។ 

ហើយកាលពីថ្ងៃទី ២៧ ខែវិឆ្ឆិកា ឆ្នាំ ២០១៦ នេះ លោក Shahkrit Yamnarm បានបង្ហោះរូបថតជានិងម្តាយជាទីស្រលាញ់ដោយភ្ជាប់មកជាមួយនិងចំណងជើងថា កូនស្រលាញ់ម៉ាកខ្លាំងណាស់ ពាក្យមួយឃ្លានេះហាក់ចាក់ដោតអារម្មណ៍មិត្តៗយុវវ័យយ៉ាងខ្លាំងក្រោយពីបានឃើញរូបថតនិងចំណងជើងទាំងនេះរួចហើយ ។ 

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា លោក Shahkrit Yamnarm ​និងអតីតភរិយានាង virithipa pakdeeprasong បានសម្រេចចិត្តលែងលះគ្នា កាលពីថ្ងៃទី ១៩ ខែតុលា​ ឆ្នាំ ២០១៦ នេះ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook