ថៃ ៖ យោងទៅតាមរបាយការណ៍កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ តារាសម្តែងស្រីដ៏ស្រស់ស្អាតនាង Aff Taksaorn និងស្វាមីសេដ្ឋីរបស់នាងគឺលោក Songkran Techanarong បានលែងលះគ្នាជាផ្លូវការហើយ ។ 

យោងតាមទៅតាមព័ត៌មានបានឲ្យដឹងថា អ្នកទាំងពីរបានលែងលះគ្នាកាលពីថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០១៨ ។ ហើយនាង Aff Taksaorn បាននិយាយ​ថា វាគឺជាប្រសើរណាស់ នៅទីបំផុតគ្រប់យ៉ាងក៏បានរួចរាល់ ហើយខ្ញុំក៏រង់ចាំពេលនេះជាយូរណាស់មកហើយ ។ 

/

គួរបញ្ជាក់ឲ្យដឹងថា នាង Aff Taksaorn បានរៀបការជាមួយនិងលោក Songkran Techanarong កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ នៅឯខេត្ត Khao Yai ។ ហើយអតីតប្តីប្រពន្ធមួយគូនេះបានរស់នៅផ្ទះផ្សេងគ្នាអស់រយៈពេលជាង ១ ឆ្នាំមុនលែងលះ ។

/

ប្រភពដដែលបានបន្តទៀតថា ថ្មីៗនេះ តារាសម្តែងស្រីរូបនេះរស់នៅជាមួយកូនស្រីឈ្មោះថា Nong Pee Mai ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate