រថយន្ត Honda Fit គឺជាប្រភេទរថយន្ត ដ៏ស្រស់ស្អាត និងទាក់ទាញបំផុតនៅលើពិភពលោក ពិសេស សំរាប់យុវវ័យតែម្តង។ រថយន្ត Honda Fit ក៏ធ្លាប់មានឈ្មោះបោះសំលេង   មួយរយៈផងដែរ  នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យផ្ទាល់តែម្តង។

បច្ចុប្បន្ននេះ  ក្រុមហ៊ុនផលិតរថយន្ត Honda បានផលិត   នូវរថយន្ត Honda Fit ម៉ូដែលថ្មី  ឆ្នាំ២០១៥ ដ៏ទំនើប ដែលផ្លាស់ប្តូរនូវរូបរាងដ៏ថ្មីស្រឡាងទាំងស្រុង ប្លែក និង កាន់តែទាក់ទាញជាងមុន។ រថយន្តHonda Fit ម៉ូដែលថ្មីនេះ ត្រូវរចនាម៉ូដឡើង មានរាងវែងជាងមុន  ខ្ពស់ជាងមុន  ស្តប់ស៊ីញ៉ូមុខក្រោយផ្លាស់ប្តូរថ្មី សំបកកង់ Sport និងមានបំពាក់ប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើបផ្សេងៗទៀតនៅខាងក្នុងរថយន្ត។

ជាពិសេស រថយន្ត Honda Fit ម៉ូដែលថ្មី ឆ្នាំ២០១៥  ដ៏ស្រស់ស្អាតនេះ  ត្រូវបានបំពាក់មកជាមួយនឹងកំលាំងម៉ាស៊ីន ១,៥ មានម៉ាស៊ីន ៤ ដែលមានតំលៃចាប់ពី ១៦,២១៥ដុល្លារ ដល់ ១៨,៧៩០ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ motortrend