ភ្នំពេញ៖  ពិធីការិនីសាច់ស ម៉ដ្ឋរលោង កញ្ញា តេង លក្ខិណា មួយរយៈចុងក្រោយនេះ ត្រូវបានគេដឹងថា នាងឧស្សាហ៍អវត្តមាន ពីកម្មវិធីរបស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍ CTN ជាញឹញាប់ណាស់ ខណៈដែលមាន ព័ត៌មានថា បច្ចុប្បន្ននេះ កញ្ញា តេង លក្ខិណា កំពុងមមាញឹកខ្លាំង ជាមួយការបើកមុខជំនួញ ដែលនាងធ្លាប់បង្ហើប ប្រាប់ពីគម្រោងនេះ តាំងពីពេលមុនមកនោះ។

ទន្ទឹមជាមួយនឹងការ បាត់មុខពីការងារសិល្បៈ ជាញឹកញាប់ របស់តារាស្រី ដែលសម្បូរមន្តស្នេហ៍ កញ្ញា តេង លក្ខិណា នេះក៏ស្រាប់តែលេចឮ ដំណឹងថ្មីមួយទៀតមកថា នាង តេង លក្ខិណា មានគម្រោងផ្អាក ពីវិថីសិល្បៈដើម្បីត្រៀមទៅ ធ្វើជាថៅកែហាង ដែលនឹងចាប់ផ្តើម ដំណើរការ នាពេលខាងមុខដ៏ខ្លីនេះ។

ប្រភពចេញពីរង្វង់ អ្នកសិល្បៈ ដែលជិតស្និទ្ធជាមួយ កញ្ញា តេង លក្ខិណា បានបង្ហើបប្រាប់ឲ្យ ដឹងថា បច្ចុប្បន្ននេះ តេង លក្ខិណា ជិតក្លាយទៅជាថៅកែស្រីហើយ ព្រោះគម្រោងជំនួញ របស់នាង ដែលធ្លាប់ប្រកាស កាលពីមុននោះគឺ បានលេចចេញជារូបរាង ឡើងបន្តិចម្ដងៗហើយ។ ដូច្នេះទើបមួយរយៈនេះ បានជានាងមិនសូវ បង្ហាញខ្លួននៅក្នុងកម្មវិធី។ មិនតែប៉ុណ្ណោះ គេក៏បានដឹងថា ពេលនេះនាង តេង លក្ខិណា ក៏មានគម្រោងត្រៀម បញ្ចប់អាជីពជីវិត ក្នុងវិស័យសិល្បៈ ហើយទៅមើលការខុសត្រូវ ហាងដោយផ្ទាល់ខ្លួនទៀតផង។

ប្រភពដដែលបានប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ តារាចម្រៀងស្រីសាច់សប្រៀបដូច បណ្តូលចេក កញ្ញា តេង លក្ខិណា ហាក់មានភាពហ៊ឺហារ ខុសប្លែកខ្លាំងណាស់ ខណៈពេលដែល នាងកំពុងតែត្រៀមធ្វើ ជាថៅកែស្រីវ័យក្មេង ដែលគម្រោង បើកជំនួញនេះ ចាយទុនមិនតិច ជាងខ្ទង់ម៉ឺនដុល្លារទេ។

ទាក់ទងព័ត៌មានលេចឮ ខាងលើនេះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ទងតាមទូរស័ព្ទដើម្បី សុំការស្រាយបំភ្លឺពី កញ្ញា តេង លក្ខិណា ដែរ ប៉ុន្តែលេខទូរស័ព្ទ របស់នាង មិនអាចធ្វើការទាក់ទង បានទេនៅរសៀលថ្ងៃនេះ ។ យ៉ាងណាក្តី Looking TODAY នៅតែរង់ចាំនឹង ស្វាគមន៍ជានិច្ច ចំពោះការចេញមុខ បកស្រាយរបស់កញ្ញា តេង លក្ខិណា ដើម្បីជម្រះមន្ទិល សង្ស័យរបស់មហាជន។

កញ្ញា តេង លក្ខិណា ត្រូវបានគេមើលឃើញថា ជាពិធីការិនីដែល មានរូបសម្រស់ស្រស់ស្អាត និងនិយមភាពសិចស៊ី ដែលធ្វើឲ្យយុវវ័យសម័យបច្ចុប្បន្ន មានការពេញចិត្ត និងសរសើរពីរូបឆោមរបស់នាង។ មិនតែប៉ុណ្ណោះក៏ មានបុរសៗជាច្រើន មានទាំងអ្នកក្នុងស្រុក និង ក្រៅស្រុកប្រាថ្នាចង់ បាននាង យកធ្វើជាគូគ្រង ទៀតផង៕

width=500

width=500

width=500

width=500

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល