កំសាន្ត ៖ នៅខាងមុខនេះ ខាង Sony Picture បាននាំយករឿងដ៏សាហាវរន្ធត់ សំរាប់ចុងឆ្នាំ ២០១៨នេះ គឺរឿង The Possesion of Hannah ដែលនិយាយទាក់ទងទៅនឹង ពិធីបណ្តេញខ្មោច ដ៏គួរឱ្យខ្លាចមួយ ដែលវាបានឆក់យកជីវិតរបស់អ្នកនោះ ហើយនាងបានក្លាយខ្លួនជាខ្មោចពោរពេញទៅកំហឹងមួយដែលកាចសាហាវមួយ។ រឿងរ៉ាវដ៏គួរអោយខ្លាចនេះចាប់ផ្តើមឡើងនៅពេលដែល Megan Reed (សម្តែងដោយ Shay Mitchell) នៅធ្វើការក្នុងវេនយប់ នៅកន្លែងរក្សាសព ហើយពេលនោះ នាងក៏ចាប់ផ្តើមសង្ស័យថាមានអ្វីចំលែកចំពោះសាសពមួយនោះ នាងចាប់ផ្តើមមើលឃើញរឿងគួរឱ្យខ្លាច ហើយពេលនោះហើយដែលកំហឹងរបស់នាងតូចនោះចាប់ផ្តើមសាហាវទៅៗ។ ចង់ដឹងថាមានរឿងអ្វីកើតឡើងចំពោះ Megan កុំភ្លេចណារង់ចាំទស្សនារឿង The Possession of Hannah Grace ដែលមានចាក់បញ្ចាំងក្នុងរោងភាពយន្តថ្ងៃទី ១៧ ធ្នូ នេះហើយ។

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited