ភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះនិងកំពុងតែឡើងកូដខ្លាំង គឺអ្នកនាង សុខ សុមោវត្តី ពេលនេះត្រូវបានចាប់ដៃគូជាមួយនិងកំលោះសង្ហា ម្នាក់ ដែលមិនមែនជាកីឡាករ លីវ៉ាហេទ ទេ។ នេះបើយោងតាមការបង្ហោះរបស់ តារាសម្តែងទាំងពីរដួងនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ 

/

/

ក្រោយលេចលឺព័ត៌មានលួចមានទំនាក់ទំនងស្នេហារបស់ អ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង សុខ សុមោវត្តី និងលោក លីវ៉ាហេទ ដែលជាកីឡាកររូបសង្ហា ព្រមទាំងជាតួឯកប្រុសក្នុងរឿង ខូចចិត្តអាជីព ពេលនេះ អ្នកនាង សុខ សុមោវត្តី ក៏ត្រូវបានបង្ហើបដំណឹងថា នាងកំពុងតែថតសាច់រឿងថ្មីដែលជាលក្ខណៈផ្អែមល្អែមមិនចាញ់រឿងមុនៗ ដែលតួឯកប្រុសលើកនេះគឺ លោក រតនៈ វិសិដ្ឋ វិញម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលតារាសម្តែងស្រស់សង្ហាទាំងពីរដួងនេះ សម្តែងរួមគ្នាបែបនេះ ៕

/

/

ដោយ ៖ គន្ធា