កំសាន្ត ៖ The Meg ជាភាពយន្តនិយាយពីត្រីឆ្លាមយក្ស ដែលពាក្យពេញរបស់ Meg គឺ Megalodon។ Megalodon ក្នុងភាពយន្តនេះ ជាត្រីឆ្លាមយក្សដែលមានប្រវែង ៧០ហ្វីត (ប្រហែល ២១.៣ ម៉ែត្រ) ហើយធ្មេញវា គឺមាំខ្លាំងមែនទែន ខាំអីក៏បាក់ខ្ទេចអស់ដែរ។

ភាពយន្តនេះត្រូវបានកែសម្រួលចេញពីប្រលោមលោករឿង Meg: A Novel of Deep Terror ដែលចេញតាំងពីឆ្នាំ 1997។ The Meg ចូលរួមសម្តែងដោយតារាល្បី ដូចជាលោក Jason Statham ( The Fate of the Furious) សម្តែងជាតួ Jonas Taylor ជាអ្នកជ្រមុជទឹកសង្គ្រោះ និងកញ្ញា Li Bingbing (Guardians of the Tomb) សម្តែងជាតួ Suyin Zhang ជាអ្នកគ្រប់គ្រងបេសកកម្មជ្រមុជទឹករបស់ Mana One និងតារាជាច្រើនរូបទៀត។

/

ទស្សនិកជនច្បាស់ជាស្គាល់ភាពយន្តពីត្រីឆ្លាមជាច្រើន ដូចជារឿង Jaws (១៩៧៥), Bait (២០១២), The Shallow (២០១៦) ហើយនេះជាស្នាដៃថ្មីបំផុតនៃភាពយន្តត្រីឆ្លាម ដែលផលិតដោយប្រទេសចិន និងសហរដ្ឋអាមេរិក។

/

កុំភ្លេចមកដកពិសោធភាពយន្តត្រីឆ្លាមថ្មី ដែលបញ្ចាំងចាប់ពីថ្ងៃទី ១០ ខែសីហានេះតទៅ នៅគ្រប់រោងភាពយន្តទំនើប ជាប្រភេទ 3D, 3D Atmos, 4DX និង IMAX 3D ។

/

/

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited