កំសាន្ត ៖ រឿងភាគថៃមួយដែលមានចំណងជើងថា ភ្លើងបុណ្យ ដែលជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯប្រទេសថៃ បានធ្វើឲ្យនាយក​រដ្ឋមន្ត្រី​គំរាមដល់តារាសម្តែងនាង Janie Tien Phosuwan ព្រោះដោយសារតែនាងសម្តែងសមខ្លាំងពេក ។ 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រ gossipstar បានឲ្យដឹងថា នៅក្នុងថ្ងៃ​បិទ​កម្មវិធី​សិក្ខាសាលា​ស្តី​ពី​ការ​អភិវឌ្ឍ​ការ​អប់រំ​ពិសេស​មួយ លោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយក​រដ្ឋមន្ត្រី​គំរាម បាននិយាយថា លោកមិនបានទស្សនារឿង ភ្លើងបុណ្យ នឹងទេ ប៉ុន្តែបានតាមដានព័ត៌មាន ហើយ Janie Tien Phosuwan ប្រយ័ត្នប្រយែងផង ​ផង​កុំ​​ដើរ​តាម​ផ្សារ​​ព្រោះ​មាន​អ្នក​ស្អប់​ច្រើន​ណាស់ សង្គម​ថៃ​គឺ​អីចឹង Janie គ្នា​សម្ដែង​តែ​តាម​សាច់​រឿង​សោះ នាំ​គ្នា​ជេរ​នាង​ដល់​ម្ល៉ឹងឡើងហុយ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar