អូស្រ្តាលី៖ ក្មេងប្រុសជនជាតិសាំងហ្គាពួ អាយុ ៩ឆ្នាំ ម្នាក់ បានស្លាប់ នៅថ្ងៃឈប់សំរាកធ្វើដំណើរទៅកំសាន្ត នៅប្រទេសអូស្រ្តាលី ដោយសារតែរថយន្តដែលគាត់ធ្វើដំណើរនោះបានទៅបុកនឹងដើមឈើនៅជិតផ្លូវ។

យោងតាមរបាយការណ៍ពត៌មាន បានឲ្យដឹងថា សមាជិកគ្រួសាររបស់គាត់ ៥នាក់ បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។
ប៉ូលិសបានធ្វើការសន្និដ្ឋានថា ឪពុកក្មេងប្រុស ដែលជាអ្នកបើករថយន្តនោះ ប្រហែលជាងងុយដេក និងបាត់បង់ការគ្រប់គ្រងនៅពេលបើកបរ ទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុកនឹងដើមឈើដូច្នេះ។

នេះគឺជាគ្រោះថ្នាក់មួយ ដែលកើតឡើងដោយការមិនប្រុងប្រយ័ត្ននិងធ្វេសប្រហែសរបស់អ្នកបើកបរ។ សូមអ្នកបើកបរទាំងអស់ ប្រុងប្រយ័ត្នគ្រប់ពេលវេលាពេលកំពុងបើកបរតាមដងផ្លូវ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ដូចករណីខាងលើ៕




ដោយ៖ វណ្ណៈប្រភព៖ singaporeseen