SamMobile ទើបតែទទួលបាន​ព័ត៌មានចចាមអារាមមួយ ស្តីពីស្មាតហ្វូន Galaxy ថ្មីមានឈ្មោះថា Galaxy Memo, ក្នុងនោះប្រភព ក៏បានផ្គត់ផ្គង់នូវរូបភាព នៃស្មាតហ្វូននេះថែមទៀតផង។

Galaxy Memo គឺជាស្មាតហ្វូន Galaxy Note ដែលមានលក្ខណៈពិសេស ស្ថិតក្នុងស៊េរីខ្ពស់។Galaxy Memo នឹងបំពាក់នូវអេក្រង់ទំហំ 4.5 inch FULL HD TFT LCD កំរិតពន្លឺអាចឡើងដល់489 ppi, CPU Quad Core 1.4 GHz, RAM 2GB, កាមេរ៉ាក្រោយ 8MP, Android 4.2.2 និងInterface nature UX។ តាមរូបភាព បានបង្ហាញឲ្យឃើញថា វាមានរូបរាងដូចទៅនឹង Galaxy S4 តឿ ជាមួយនឹងប៊ិច S Pen។

/

/

ជាក់ស្តែង បន្ទាប់ពីបានបង្ហោះព័ត៌មាននេះហើយ​ SamMobile បានធ្វើការកែតម្រូវថា ប្រហែលនេះគ្រាន់តែជា ព័ត៌មាន និងរូបភាពច្នៃប្រឌិតប៉ុណ្ណោះ។ ចម្ងល់ចោទសួរថា ហេតុអ្វីបានជាSamsung បែរជាបន្ថយទំហំអេក្រង់ចុះដូច្នេះ? ហើយហេតុអ្វីបានជាចាំបាច់ ត្រូវបង្កើតឈ្មោះថ្មីមួយទៀត ដល់ស្មាតហ្វូនស្ថិតក្នុងស៊េរី Note ដែលកំពុងតែទទួលជោគជ័យ នៅលើទីផ្សារ?

ដោយ៖ សិលាប្រភព៖ VReview