រួមជាមួយការបង្ហាញខ្លួនស្មាតហ្វូន Nexus 4, Google ក៏បានធ្វើការអាប់ហ្រ្គេដលើប្រព័ន្ធប្រតិបត្តិការ Android។ ជាក់ស្តែង ប្រព័ន្ធប្រតិបត្តិការថ្មីមួយនេះបែរជាមានកំហុសគួរឲ្យសំណើច និងខ្មាស់អៀនមួយ ដោយគិតក្នុងប្រតិទិនបាត់ខែធ្នូ។

Android Jelly Bean ត្រូវបាន Support ជាមួយ Application មួយដែលមានឈ្មោះថា People ជាមួយកម្មវិធីប្រមូលគ្រប់ឯកសារទាំងអស់ពីប្រតិទិន (calender) និងបណ្តាញសង្គមដើម្បីផ្គត់ផ្គង់ព័ត៌មានដល់អ្នកប្រើប្រាស់ ក៏ដូចជារំលឹកព័ត៌មានផ្សេងៗរបស់ពួកគេ ពីព្រឹត្តិការណ៍ផ្សេងៗដែលទាក់ទងនឹងមិត្តភក្តិ អ្នកជិតស្និទ្ធ ដៃគូសហការ...នៅក្នុង Contact ។

ជាក់ស្តែង អ្នកប្រើប្រាស់ Nexus 4 មិនអាចស្វែងរកឃើញខែធ្នូនៅក្នុង Version Update របស់ Jelly Bean កាលពីសប្តាហ៍មុនឡើយ មានន័យថាបើសិនជាមានអ្នកណានៅក្នុង Contact ដែលមានថ្ងៃខួបកំណើត រឺព្រឹត្តិការណ៍អ្វីសំខាន់ៗនៅក្នុងខែធ្នូ នោះ Application People នឹងមិនស្គាល់ឡើយ។

/

តាម Engadget, Google បានទទួលស្គាល់នូវកំហុសនេះ ប៉ុន្តែមិនបានប្រាប់ថាពេលណាកំហុសនេះត្រូវបានដោះស្រាយហើយឡើយ៕

ដោយ៖ សិលាប្រភព៖ VE