សួស្តីប្រិយមិត្ត  ទាំងអស់គ្នា  ! តើអ្ន​កទាំងអស់គ្នា បានស្គាល់តារាចម្រៀងស្រី  ឈ្មោះ Selena Gomez ហើយឬនៅ? ជាការពិត អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានស្គាល់តារាចម្រៀងដ៏ល្បីរូបនេះ រួចមកហើយ ស្របពេលថ្មីៗនេះ នាងក៏មានភាពល្បីល្បាញថែមមួយកំរិតទៀតតាមរយៈបទ Love You Like A Love Song ។

បើតាមប្រភពពត៌មានចុងក្រោយមួយបានអោយដឹងថា  តារាចម្រៀងស្រី  Selena Gomez  បានទទួលពានរង្វាន់ថ្មីមួយផ្សេងទៀត ដែលមានឈ្មោះថា  O Music Awards ដែលវាគឹជាផ្លែផ្កាមួយ ដើម្បីឈានទៅដល់ការបំបែកឯតទគ្គកម្មពិភពលោក  សំដែង concerts បានច្រើនទីក្រុងក្នុងមួយថ្ងៃ។

width=483

Gomez បានយកពានរង្វាន់ថ្មីចុងក្រោយមួយនេះត្រលប់ទៅផ្ទះវិញ ជាមួយនិងស្នាមញញឹម។ តារាចម្រៀង ក៏ដូចជាតារាសម្តែងស្រីរូបនេះ ក៏ជាអ្នកចូលចិត្តលេងប្រព័ន្ធទំនាក់ទំនងសង្គម Twitter និង  Facebook  ផងដែរ ហើយ ក៏ជាឧកាសមួយដែលនាងបានបង្ហោះរូបទាក់ទងនិង  ការទទួលបានពានរង្វាន់ ដើម្បីចែករំលែកដល់ អ្នកគាំទ្ររបស់នាង។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ធំផ្សេងទៀតបានទៅលើក្រុមចម្រៀង  Rock  គឺក្រុម 30 Seconds to Mars  ដែលទទួលបានពានរង្វាន់ការប្រគុំតន្ត្រីតាម Online បានល្អបំផុត និងតារាចម្រៀងប្រុសម្នាក់ទៀតឈ្មោះ Robert Wilkerson ក៏ទទួលបានពានរង្វាន់នាពេលនោះផងដែរ។

width=488

លើសពិនេះទៅទៀត បើតាមប្រភពពត៌មានក៏បានអោយដឹងថា មានពានរង្វាន់ដល់ទៅ ២៤ ពាន ដែលនិងធ្វើការប្រគល់ជូនតារារូបណា ដែលមានសមត្តភាព ។   នៅពេលនោះក៏មានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗផ្សេងទៀតរួមមានដូចជា៖ Grace Potter, Neon Indian និង Jack-son Browne ផងដែរ។ បើនិយាយពី តារាចម្រៀងស្រី Selena Gomez វិញ  កាលដែលទទួលបានជោគជ័យដោយបានទទួលពានរង្វាន់នេះ ក៏ដោយសារនាពេលថ្មីៗនេះ  នាងទទួលបានការគាំទ្រយ៉ាងខ្លាំងទៅនិងបទ  Love You  Like  A Love Song  ពីសំណាក់អ្នកគាំទ្ររបស់នាង ដូច្នេះពេល ទំព័រ  Camnews  សូមនាំអារម្មណ៏ប្រិយមិត្តទស្សនិកជន   តាមដានទស្សនានូវវីដេអូបទចម្រៀងដ៏ពេញនិយមនេះ វិញម្តង ៖

ដោយ ៖ មង្គលប្រភព ៖ Mtv