អង់គ្លេស៖ ទោះបីជា សហរដ្ឋអាមេរិក ឥណ្ឌា និងអាឡឺម៉ង់ មានការប្រកួតប្រជែងខ្លាំងខាងគ្រឿងយន្ដ ដូចជារថយន្ដ ម៉ូតូធំៗទំនើបៗក៏ដោយ ក៏ចក្រភពអង់គ្លេស នៅតែអាចផលិតប្រភេទម៉ូតូធំៗ ម៉ូតល្បីៗ​​​ ហើយអាចរកទីផ្សារលក់បានច្រើនដូចគ្នាផងដែរ។ ថ្មីៗនេះអង់គ្លេសបានចេញម៉ូតូម៉ាក BMW Triumph Trophy 1200 ដែលមើលទៅមានសភាពរឹងមាំ ហើយខ្លាំងទៀតផង។width=455ម៉ូតូ Trophy 1200 ត្រួវបានផលិតតាមការច្នៃម៉ូត តាមបែបក្រុមហ៊ុម អាឡ៉ម៉ង់ ដែលមានឈ្មោះថា​ Tiger Explorer កម្រិតស្ដង់ដារ R1200 GS​។ ម៉ូតូនេះ ដំណើរការដោយម៉ាស៊ីន1,215cc ព្រមទាំងអមដោយបំពង់ស៊ុយម៉ាំងចំនួន 3 (3- cylinder)ទៀតផង។width=455

width=455បើតាមការបង្ហាញរបស់ក្រុមហ៊ុន​ BMW នៃប្រទេសអង់គ្លេស បានអោយដឹងថា ម៉ូតូ Trophy១២០០ គឺជាប្រភេទម៉ូតូធំ ដែលមានអតិថិជនគាំទ្រជាច្រើន។ ថ្មីៗនេះទៀតសោត​ ក្រុមហ៊ុនបាននាំម៉ូតូនេះចេញទៅលក់នៅប្រទេសជាច្រើន ដូចជា​បារាំង ចិន​ ហុងកុង ឥណ្ឌា រួមនិង​​សហរដ្ឋអាមេរិកផងដែរ។ ម៉ូតូនេះមានតម្លៃ ១២,៥០០ ផោ៕

នេះជាវីដេអូរក្លីបដែលបង្ហាញពីម៉ូតរបស់ម៉ូតូនេះ សូមចុចដើម្បីមើល៖

 

ដោ៖ សារិនប្រភព៖ telegraph