សត្វឆ្កែមួយក្បាលដែលត្រូវបានម្ចាស់របស់វាបោះបង់ចោលនៅក្នុងប្រអប់កាតុងមួយ ដែលនៅផ្នែកម្ខាងនៃផ្លូវ បានអោយដឹងថា គឺជាសត្វឆ្កែដែលស្គមបំផុតនិងមិនធ្លាប់បានជួបពីមុនមក ក្រោយពីវាអត់មានស៊ីបាយជាង២ខែ។ //                              សត្វឆ្កែដែលស្គមបំផុតក្រោយពីវាបានអត់បាយជាង២ខែសត្វឆ្កែនេះមានអាយុជាង២ឆ្នាំ បើនិយាយពីសុខភាពវាវិញ​ មិនសូវជាល្អណាស់ណាទេ ហើយវាគ្មានកំលាំងកំហែងសូម្បីតែស៊ីចំណីអាហារនៅពេលដែលគេបានរកឃើញវាដំបូង។ វាត្រូវបានគេរកឃើញដោយបុរសម្នាក់ដែលសុំមិនបញ្ឬេញឈ្មោះ ហើយវាត្រូវបានគេរុំនិងកន្សែងទន់ល្មើយ ដើម្បីធានាអោយបានថា វានៅមានជីវិត។ វាបានចំណាយពេលដល់ទៅពីរបីថ្ងៃក្នុងការបន្តក់ទឹក ដែលក្រោយមកវាអាចងើបក្បាលបានដោយខ្លួលឯងក្នុងការស៊ីចំណីអាហារ។ Vet Anna Parry បាននិយាយថា៖ ខ្ញុំធ្វើការនៅក្នុងគ្លីនិក RSPCA ជាង៨ឆ្នាំ ហើយខ្ញុំមានអារម្មណ៏ប្លែក និងមិនធ្លាប់ឃើញសត្វឆ្កែដែលមានរាងស្គមបែបនេះកន្លងមក។ វាមានទំងន់ត្រឹមតែ ៨គីឡូក្រាមតែប៉ុណ្ណោះ។ នៅពេលដែលវាបានមកដល់ជាលើកដំបូង ពួកយើងខ្ជប់វាទៅនិងកន្សែងទន់ដើម្បីរក្សាកំដៅរបស់វា ក្នុងការរក្សាជីវិត។ វាត្រូវបានគេរកឃើញជាលើកដំបូង នៅក្នុងប្រអប់កាតុងដែលនៅជិតហាង burger មួយកន្លែង កាលពីថ្ងៃទី១៦ខែឧសភា។ ឆ្កែមួយក្បាលនេះ ដំបូងវាស្ថិតនៅក្នុងលក្ឋខណ្ឌដ៏អាក្រក់មួយដែលសឹងមិនអាចនិងឆ្លងកាត់បាននូវយប់ដំបូង ហើយវាគ្មានកំលាំងកំហែង សូម្បីតែឈរ។ អធិការនៃRSPCA គ្លីនិកដែលមានឈ្មោះ John Norman កំពុងធ្វើការស៊ីបអង្កេត និងស្វែងរកពត៌មានអំពីឆ្កែនេះ។គាត់ក៏បាននិយាយថា៖ ឆ្កែមួយក្បាលនេះត្រូវបានរកឃើញនៅក្នុងរដ្ឋមួយដែលគេបានបោះបង់វាចោលដូចទៅនិងសំរាម។ ខ្ញុំសូចទទូចអ្នកដែលមានពត៌មានអំពីឆ្កែនេះ ទាក់ទងមកគ្លីនិក RSPCA ដូច្នេះពួកយើងអាចតាមដានរកម្ចាស់របស់វា ដើម្បីធ្វើការទទួលខុសត្រូវទៅលើទង្វើនេះ។ បើយោងទៅតាមThe Animal Welfare Act 2006 បានអោយដឹងថា បុគ្គលណាធ្វើអោយមានកំហុសឆ្គងជាមួយនិងសត្វនិងប្រឈមនិងការជាប់ពន្ធនាគាររយៈពេល៦ខែ៕

ដោយ ៖ ចាន់ណាប្រភព ៖ dailymail