ទស្សនិកជនច្បាស់ជាបានស្គាល់ហើយ ថាអ្នកណាជា Spiderman ឬខ្មែរយើងហៅថា មនុស្សពីងពាង ដែលជាកំពូលវីរបុរស ដ៏ល្បីមួយក្នុងចំណោម កំពូលមនុស្សដទៃទៀតក្នុងភាពយន្ត ។
ថ្មីៗនេះ គេបានប្រទះឃើញវីដេអូមួយ នៅក្នុងគេហទំព័រវីដេអូ Youtube ដែលទើបតែត្រូវបានដាក់ចួលកាលពីថ្ងៃទី ៩ កក្កដា តែទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានចំនួនអ្នកទស្សនារហូតដល់ ២ លានដងនឹងកំពុងតែកើនឡើងជាលំដាប់ ។ វីដេអូនេះ ដំបូងត្រូវបានគេគិតថាជាតួឯករឿង Amazing Spiderman 2 តែតាមពិត គាត់ជាកីឡាករបាល់បោះឈ្មោះ Greyson Boucherដែលមានរហ័សនាមថា Professor ។ Greyson គឺជាកីឡាករបាល់បោះ យ៉ាងស្ទាត់ជំនាញដែលលេងបាល់បោះ តាំងតែពីនៅក្មេងម្ល៉េះ ។ ដើម្បីកុំអោយទស្សនិកជន ទន្ទឹងរង់ចាំយូរ យើងទៅតាមដានទស្សនាទាំងអស់គ្នា ៕

ដោយ ៖ កុសលប្រភព ៖ youtube