រថយន្ត Lincoln MKX ត្រូវបានផលិតចេញនូវគំរូរថយន្ត ម៉ូដែលថ្មី ដែលមានរូបរាងប្លែក ទាក់ទាញបំផុត ជាមួយនឹងរូបរាងរថយន្តខាងក្រៅ បំពាក់ប្រព័ន្ធភ្លើង LED អំពូលបំភ្លឺផ្លូវខាងមុខភ្លឺច្បាស់ល្អ ការរចនាម៉ូដដ៏ប្រណិតនេះ ពិតជាសាកសមបំផុត សំរាប់រថយន្ត Lincoln MKX។

ជាពិសេស រថយន្ត Lincoln MKX  បានបំពាក់មកជាមួយនឹងសំបកកង់ថ្មី  ដ៏ស្រស់ស្អាតមានទំហំ២២អ៊ីង ស្តើង បែបស្ពត  ដែលកំពុងតែពេញនិយមយ៉ាងខ្លាំងសំរាប់មិត្តយុវវ័យសម័យថ្មី  នាពេលបច្ចុប្បន្ននេះ។

រថយន្តដ៏ទំនើបនេះ មានកម្លាំងម៉ាស៊ីន ៣,៧ មាន ៦ម៉ាស៊ីន ស៊ីសំាងតិច នឹងមានវត្តមាននៅលើទីផ្សាររថយន្តពិភពលោក នៅក្នុងឆ្នាំ២០១៦ ខាងមុខ ឆាប់ៗ នេះ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ motortrend