អ្នកចម្រៀងខ្មែរល្បីឈ្មោះលើឆាកអន្តរជាតិ  អ្នកនាង កាក់ ចន្ធី រើខ្លួនពីភាពក្រីក្រលំបាក ដើម្បីសម្ដែងឱ្យទស្សនិកជនទាំងក្នុង និងក្រៅប្រទេសបានទស្សនា។  ក្រុមតន្រ្ដីរបស់អ្នកនាង ដែលមានឈ្មោះថា Cambodia Space Project បានប្រែខ្លួនជាក្រុមតន្រ្ដី Rock កម្ពុជា​ ដែលបង្ហាញវត្ដមាន និងសម្ដែងនៅក្រៅប្រទេស។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

មណរភាពរបស់អ្នកនាងក្នុងវ័យ ៣៨ ឆ្នាំ កាលពីថ្ងៃអង្គារ នៅក្នុងគ្រោះរថយន្ដបុកជាមួយរម៉កកង់បី បានធ្វើឱ្យអ្នកគាំទ្រអ្នកនាងជុំវិញពិភពលោក រន្ធត់ចិត្ដ និងសោកស្ដាយជាខ្លាំង។

អតីតស្វាមីអ្នកនាង និងជាសហស្ថាបនិកក្រុមតន្រ្ដីខាងលើ លោក Julien Poulson បានប្រាប់ BBC ថា៖” តន្រ្ដី ទឹកដមសម្លេង ជីវិត និងរឿងរ៉ាវរបស់នាង ដក់ជាប់ក្នុងអារម្មណ៍មនុស្សជាច្រើនទូទាំងពិភពលោក”។

/

ការជម្នះភាពក្រីក្រ និងភាពលំបាកក្នុងជីវិត

អ្នកនាង កាក់ ចន្ធី មកពីគ្រួសារក្រីក្រនៅជនបទ ហើយអ្នកនាងធ្លាប់ជួបរឿងរ៉ាវជូរចត់ នៅក្នុងឆាកជីវិត ដែលជាក្មេងស្រីក្រីក្រ ធ្វើដំណើរចាកចេញពីជនបទមករកការងារធ្វើនៅទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញ អ្នកនាង ធា្លប់ធ្វើការងារយ៉ាងលំបាក ដោយពេលខ្លះ អ្នកនាងរកប្រាក់កម្រៃបានមិនដល់ ១ ដុល្លារផងក្នុងមួយថ្ងៃ។

/

អ្នកនាងបានប្រាប់ BBC នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៧ ថា៖” នាងខ្ញុំធ្លាប់ច្រៀង នៅក្នុងបារខារ៉ាអូខេមួយ ប៉ុន្ដែនៅក្នុងឆ្នាំ ២០០៦ នាងខ្ញុំចង់មានអាជីពជាអ្នកចម្រៀងល្បីម្នាក់។ ដូច្នេះហើយ នាងខ្ញុំបានសុំអនុញ្ញាត ថៅកែហាងបៀរហ្គាដិនមួយ ដើម្បីបានច្រៀង។ ប៉ុន្ដែនៅពេលនោះ នាងខ្ញុំមានអារម្មណ៍ភ័យភ្លាំងណាស់ រហូតដល់ជ្រុះក្បាលមីក្រូពីដៃ។ សំណាងដែរ ដោយសារថ្ងៃនោះ ថៅកែហាង យល់ព្រមទទួលនាងខ្ញុំ ហើយសម្រេចចិត្ដជួលនាងខ្ញុំឱ្យច្រៀង ដោយឱ្យតម្លៃ ២ ដុល្លារក្នុងមួយថ្ងៃ”។

/

ហាងបៀរហ្គាដិននោះហើយ ជាកន្លែង ដែលតន្រ្ដីករសញ្ជាតិអូស្រ្ដាលី លោក Julien Poulson ជាប់ចិត្ដនឹងសម្លេងរបស់អ្នកនាង ហើយអ្នកទាំងពីរក៏បបួលគ្នា បង្កើតក្រុមតន្រ្ដី Cambodia Space Project នេះ។

លោក Scott Bywater ដែលលេងតន្រ្ដីជាមួយអ្នកនាងនៅក្នុងក្រុមតន្រ្ដីនេះ និងទៅលេងតាមការអញ្ជើញផងដែរនោះ បានប្រាប់ BBC ថា៖”អ្នកនាង ចន្ធី តែងយកលំនាំបទតារាចម្រៀងកំពូល ឆ្នាំ ១៩៦០ មកច្រៀងដូចជា រស់សេរី សុទ្ធា ប៉ែនរ៉ន និងស៊ិនស៊ីសាមុត្រជាដើម”

/

គួររំលឹកថា សព​របស់​តារា​ចម្រៀងស្រី​​រ៉ុកខេនរ៉ូល​​ខ្មែរ​វ័យ​ ៣៨ ឆ្នាំ អ្នកនាងកាក់ ចន្ធី ដែល​និយម​ច្រៀង​បទ​ជាមរតក​ដើមនា​ទសវត្សរ៍ទី​​ ៦០-៧០​ និង​​មាន​ក្រុម​​ចម្រៀង​​​​ជា​មួយ​ជន​បរ​​ទេស​ ត្រូវ​បាន​​ដឹក​​យក​ទៅ​ធ្វើ​បុណ្យ​តាម​​ប្រពៃណី​ពុទ្ធ​សាសនា នៅ​ឯ​ស្រុក​កំណើត​ខេត្ត​ព្រៃវែង ​ក្រោយ​​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដោយ​រថ​យន្ត​ម៉ាក Prius ពណ៌​ក​ណ្តុរ​​ប្រ​​មេះ​​​ បុក​រម៉ក​កង់បី​ធ្លាក់​ដួល​បែក​ក្បាល​ ស្លាប់ភ្លាមៗ​ ​កាល​ពី​វេលា​ម៉ោង ១ និង​ ៤០ នាទី​​យប់រំលង​អាធ្រាត្រ​ ​ចូល​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០១៨ នៅ​ត្រង់​ចំណុច​​បណ្តោយ​​ផ្លូវ​លេខ ​១៦៣ ទិសដៅ​ពីជើង​ទៅ​ត្បូង​ ​(ផ្តុំ​​ភ្លើង​ស្តុប​ទួល​ទំពូង​ កែង​នឹង​ផ្លូវ​នៅ​ភោជនី​ដ្ឋាន​ទន្លេ​បាសាក់​ទី ១)​ ៕

/

/

/

អត្ថបទ៖ សារ៉ាត