អឺរ៉ុប៖ តាមការអោយដឹង ពីទស្សនាវដ្ដីរថយន្ដក្នុងប្រទេស អឺរ៉ុប ពេលថ្មីៗនេះ បានអោយដឹងថា តំបន់អឺរ៉ុប​ ជាពិសេសចក្រភពអង់គ្លេស បានចាប់ផ្ដើមកែច្នៃ និងផលិតរថយន្ដតូចៗ ដែលផ្ដល់ភាពងាយស្រួល ដល់មនុស្ស នាពេលបច្ចុប្បន្ននេះ។width=455រថយន្ដ Hiriko Fold ជាប្រភេទរថយន្ដដែលមានខ្លួនតូច ហើយត្រូវបានគេផលិតរាប់ពាន់គ្រឿង​ ក្នុងតំបន់អឺរ៉ុបនាពេលថ្មីៗនេះ។ បើតាមការអោយដឹង ពីលោក Jose Manuel Brrosoប្រធានប្រតិ្ដការទីផ្សារ រថយន្ដតំបន់អឺរ៉ុប បាននិយាយថា ដោយសារពេលបច្ចុប្បន្ននេះ មានការកកស្ទះចរាចរណ៍ពេក ទើបលោកតំរូវអោយមានការ ផលិតរថយន្ដនេះឡើង។width=454គួរបញ្ចាក់ផងដែរថា រថយន្ដដ៏តូចនេះ​ អាចបត់បែនបាន ក្នុងករណីដែលកន្លែងចតរថយន្ដ មានការកកស្ទះ។ រថយន្ដនេះ អាចរត់ក្នុងចំងាយផ្លូវ ៧៥ miles ហើយនឹងគ្រោងដាក់លក់ ក្នុងទីផ្សារក្នុងតម្លៃ ១០,០០០ អឺរូ​នាឆ្នាំ ២០១៣ ខាងមុខនេះ។ នេះជាវីដេអូក្លីប បង្ហាញពីការបើកបរ របស់រថយន្ដនេះ សូមចុចដើម្បីមើល៕

 

ដោយ៖ សីហាប្រភព៖ dailymail