បន្ទាប់ពីបង្ហាញ រថយន្តថ្មីៗមួយចំនួន ពញ្ញាក់អារម្មណ៍ របស់ទស្សនិកជនខ្លួនរួចមក ថ្ងៃនេះអ្នកដឹកនាំរឿង Michael Bay បានបង្ហាញរូបភាព ទីកន្លែងនិងឈុតក្រៅឆាក មួយចំនួនដែលថតនៅកន្លែងកែច្នែជា ហុងកុង ជូនទស្សនិកជនទស្សនា ។
អ្នកដឹកនាំរឿង Michael Bay រៀបចំកន្លែងថតនេះ បានយ៉ាងអស្ចារ្យ ដោយកែប្រែកន្លែងមួយនៅ Detroit រដ្ឋ Michigan អោយក្លាយទៅជា កន្លែងមួយផ្សេងមើលទៅ ដូចនៅប្រទេសចិនអញ្ចឹង ដោយនៅក្នុងរឿង កន្លែងនេះគឺតំណាងអោយ ហុងកុង ។ សូម្បីតែគ្របមុខ ទស្សនាវដ្ដី Vogue ភាសាចិនដ៏ធំមួយ ក៏ត្រូវបានភ្ជួរជាប់ ជាមួយអគារធំមួយដែរ ដើម្បីអោយមើលទៅដូចនៅចិនមែនទែន ។
ក្នុងឈុតនៅហុងកុងនេះ គឺពេលដែល តួសំដែងប្រុស Mark Wahlberg, Nicola Peltz, Jack Reynor និង Stanley Tucci កំពុងតែរត់គេចពីការតាមប្រមាញ់ ហើយក៏មានវត្តមាន Bumblebeeនៅទីនោះផងដែរ ។ រឿង Transformers និងដាក់បញ្ចាំងនៅថ្ងៃទី ២៧ មិថុនា ២០១៤ ៕
ដោយ ៖ លីលីប្រភព ៖ k14