តារាកូរ៉េ ៖ មានក្រុមអ្នកគាំទ្រជាច្រើនបានកត់សម្គាល់ឃើញថា មានតារាស្រីល្បីៗឈ្មោះជាច្រើនដួងដែលមានស្នាមដៅ មានលក្ខណៈស្រដៀងៗគ្នា និងស្ថិតនៅជិតចំណុចសំខាន់ៗដូចៗគ្នាថែមទៀតផង ប៉ុន្តែរឿងទាំងអស់នេះពុំមែនជាការពិតទេ ។ 

អ្នកនិយមលេងអិនធឺណិតដែលទើបបានប្រកាសថា ស្នាមដៅទាំងនេះគឺមិនមែនជាស្នាមដៅពីកំណើតទាំងអស់ទេ ប៉ុន្តែដែលតារាស្រីមួយចំនួនបានប្រើវិធីសាស្រ្តដោយចាក់ថ្នាំមួយបែបដែលមានឈ្មោះថា (Carboxy) ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្រ ។ 

ដោយយោងតាមរបាយការណ៍ពីតារាស្រីនៅក្នុងប្រទេសកូរ៉េ បានឲ្យដឹងថាពួកគេមិនត្រឹមតែចាក់ឲ្យមានស្នាមដៅក្លែងក្លាយទេ ពួកគេថែមទាំងបានចាក់ថ្នាំ Carboxy ដើម្បីកម្ចាត់ជាតិខ្លាញ់នៅជើងរបស់ពួកគេ ដើម្បីឲ្យជើងមានរាងស្រលូនទៀត ៕

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo