ភរិយាទីពីររបស់លោក Donald Trump ឈ្មោះ Marla Maples បានមកកាន់វិមាន Trump នៅក្រុងញូវយ៉ក ប្រហែល ៣០នាទី រួចលើកដៃស្វាគមន៍មកកាន់ក្រុមអ្នកយកព័ត៌មាន មុនពេលចាកចេញទៅបាត់។

/

Marla Maples កាលពីថ្ងៃទី ១៥វិច្ឆកា បានបង្ហាញខ្លួននៅវិមាន Trump ជាកន្លែងដែលប្រធានាធិបតីទើបតែជាប់ឆ្នោត លោក Donald Trump និងភរិយាទីបី រួមនឹងកូនប្រុសអាយុ ១០ឆ្នាំ កំពុងស្នាក់នៅ។ Marla Maples មកកាន់ទីនេះប្រហែល៣០នាទី រួចក៏ចាកចេញទៅ នេះបើតាមទំព័រ CBS។

/

Marla Maples គឺជាភរិយាទីពីររបស់លោក Donald Trump។ អ្នកទាំងពីរបានរៀបការកាលពីឆ្នាំ ១៩៩៣ រស់នៅបែកគ្នាចាប់ពីឆ្នាំ ១៩៩៧ និងលែងលះគ្នាកាលពីឆ្នាំ ១៩៩៩។ Marla Maples និងលោក Donald Trump មានកូនស្រីជាមួយគ្នាម្នាក់ មានឈ្មោះថា Tiffany។

មកដល់ពេលនេះ គេមិនទាន់ដឹងថា លោកស្រី Marla Maples មកកាន់វិមាន Trump ក្នុងគោលបំណងអ្វីនៅឡើយ។

ប្រែសម្រួល ៖ តារាប្រភព ៖ CBS/Youtube