ព័ត៌មានកំសាន្ត ៖ កាលពីយប់ថ្ងៃទី ២៥ ខែមេសា ម្សិលមិញនេះ កីឡាករជម្រើសជាតិ លោក ចាន់ វឌ្ឍនាកា បង្ហោះសារខូចចិត្ត យ៉ាងក្រៀមក្រំ ហាក់ទាក់ទិនជាមួយនិងរឿងស្នេហា ។ ក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា មាន Fans ជាច្រើនបានចូលខមមិនលើកទឹកចិត្តដល់កីឡាករជម្រើសជាតិរូបនេះក៏មិនតិចដែរ ។ 

កីឡាករជម្រើសជាតិ លោក ចាន់ វឌ្ឍនាកា បានបង្ហោះសារជាមួយនិងរូបថតមួយសន្លឹក ដោយភ្ជាប់ជាមួយចំណងខូចចិត្តជាខ្លាំងដោយលើកឡើងថា សុំទោសដែលសន្យាហើយធ្វើមិនបាន ខ្ញុំពិតជាខ្លាចនឹងការឈឺចាប់ណាស់ តើខ្ញុំត្រូវគិតយ៉ាងណាបើខ្លួនឯងនៅតែខ្លាចឈឺយ៉ាងនេះ? រឿងកើតឡើងទាំងប៉ុន្មានចាត់ទុកវាជាសុបិន្ត បំភ្លេចវាចុះ ៕

ចុះសម្រាប់អ្នកគាំទ្ររបស់លោកផ្សេងទៀត មានអ្វីជាការលើកទឹកចិត្តដល់រូបលោកទេ?

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ vathanakachan