តើស្រ្តីគ្រប់រូប មានបញ្ហាប្រឈមនឹង ស្បែកក្លៀកខ្មៅ មែនដែរឬទេ? តើអ្នក ខ្មាស់អែននៅពេល ដែលពាក់អាវវាលក្លៀកមែនដែរឬទេ? សូមកុំបារម្ភតទៅទៀត ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ពីរយ៉ាង ដើម្បីធ្វើឱ្យក្លៀក សម៉្ឋដ ភ្លឺរលោង តាមបែបធម្មជាតិ ដ៏មានប្រសិទ្ធិភាពបំផុត សំរាប់មិត្តស្រ្តី។

១/ យកអម្ពិលទុំ ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចលាបលើស្បែកក្លៀក ទុករយៈពេល ៥នាទី ឬ ប្រើអម្ពិលទុំ លាយជាមួយទឹកដោះគោឆៅ លាបលើ ទុករយៈពេល ៥ ទៅ ១០នាទី រួចលាងស្អាតទឹកចេញ។ ធ្វើបែបនេះ ឱ្យបាន ២ដង ក្នុង១សប្តាហ៍ នឹងឱ្យក្លៀករបស់អ្នក ប្រែក្លាយជា សម៉ដ្ឋ ភ្លឺរលោង។
២/ ប្រើក្រូចឆ្មារ យកមកដុស នៅលើស្បែកក្លៀក ឱ្យសព្វ ទុករយៈពេល ៣នាទី រួចលាងសំអាតទឹកចេញ ធ្វើឱ្យបានជាប្រចាំ ២ ទៅ ៣ ដង ក្នុងសប្តាហ៍ អ្នកនឹងទទួលបាននូវ ក្លៀកសស្អាត ជាមិនខាន៕
ចំណំា៖ វីធី ពីរយ៉ាងខាងលើ អ្នកអាច ប្រើប្រាស់តាមវិធីណាមួយ ក៏បានដែរ វាមានប្រសិទ្ធិដូចគ្នា។
ដោយ៖ វណ្ណៈប្រភព៖ tips4her