យុវតីជនជាតិចិន ២ នាក់ ដែលជានិស្សិតនៃសកលវិទ្យាល័យមួយ ត្រូវបានគេថតវីដេអូ clip ខ្លី ខណៈពេលដែលពួកគេទាំងពីរនាក់កំពុងរាំបែបលក្ខណៈសិច ជាមួយនិងបង្គោល នៅក្នុងទីធ្លាសម្រាប់ក្មេងលេងទាំងកណ្តាលថ្ងៃត្រង់។

width=461

នៅក្នុងវីដេអូខ្លីនោះ  ពួកគេទាំងពីរនាក់ បានបង្ហាញក្បាច់រាំដ៏សិចស៊ី ជាមួយនិងការប្រឡែងលេងជាមួយនិងបង្គោល។ ជាការពិតណាស់ ការដែលនារីរាំប្រឡែងលេងជាមួយនិងបង្គោលបែបនេះ  គេតែងឃើញមាននៅក្នុងក្លឹបរាត្រី ដោយឡែក នាពេលនេះ គេបែរជាឃើញយុវតីដែលជានិស្សិតមករាំប្រឡែងលេងជាមួយនិងបង្គោលទាំងកណ្តាលថ្ងៃត្រង់ទៅវិញ។

width=463

ក្រោយមក  ខណៈពេលដែលពួកគេទាំងពីរនាក់កំពុងរាំនោះ  ក៏បានធ្វើអោយអ្នកនៅជុំវិញទីនោះមានការងឿយឆ្ងល់យ៉ាងខ្លាំង និងបានលាន់មាត់និយាយថា៖ តើពួកគេទាំងពីរនាក់ ប្រុងនិងធ្វើអីណ្ណឹង ?

width=466

លើសពីនេះទៅទៀត ស្របពេលដែលពួកគេកំពុងរាំ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានថតវីដេអូរបស់ពួកគេ ដល់ទៅ ១៣ នាទី និង ៥៨ វិនាទី ហើយបានបង្ហោះវាចូលទៅក្នុងប្រព័ន្ធអ៊ីនធើណែត ដែលធ្វើអោយមានអ្នកទស្សនាកើនឡើងដល់ទៅ ១​ លានដង   ហើយវាក៏បានផ្សព្វផ្សាយបន្តទៅនិងបណ្តាញវីដេអូដ៏មានប្រជាប្រិយភាពរបស់ប្រទេសចិន គី Youkuនិង Tudou​ ផងដែរ៕

width=463

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពនោះបែបណា សូមបងប្អូនប្រិយមិត្តតាមដានទស្សនាវីដេអូ clip ខាងក្រោមនេះទាំងអស់គ្នា ៖

ដោយ ៖ រិទ្ទីប្រភព ៖ chinawhisper