យោងតាមគេហទំព័រ SamMobile ដែលទើបតែបង្ហាញនូវ ព័ត៌មានផ្ទាល់ខ្លួនមួយ របស់ពួកគេ បានឲ្យដឹងថា Samsung នឹងបង្ហាញនូវ ពណ៌ថ្មីពីរ ផ្សេងទៀត ដល់ស្មាតហ្វូន Galaxy Note 3 នោះគឺពណ៌ក្រហម និងពណ៌លឿង នៅដើមឆ្នាំក្រោយ ជាមួយនឹង លក្ខណៈសម្បត្តិ មិនមានផ្លាស់ប្តូរទេ បើធៀបនឹងម៉ូដែលដើម។

បច្ចុប្បន្ន Note 3 កំពុងតែដាក់លក់ ជានឹងពណ៌ផ្លូវការ ចំនួន ៣ពណ៌គឺ ពណ៌ស ខ្មៅ និងផ្កាឈូក។ ការបង្ហាញខ្លួន នូវពណ៌ថ្មីពីរ ទៀតនេះ នឹងជួយដល់ អ្នកប្រើប្រាស់ កាន់តែមាន ជម្រើសច្រើន ថែមទៀត សម្រាប់ស្មាតហ្វូនទំហំធំ ដែលមានសំបកក្រោយ ធ្វើពីស្បែកនេះ។

/

តាមប្រភពក៏បានប្រាប់ឲ្យដឹងបន្ថែមថា ម៉ូដែលពណ៌ក្រហម នឹងដាក់លក់ភ្លាម នៅសប្តាហ៍ ដំបូងគេ នៃឆ្នាំ២០១៤។ ចំណែកឯ ពណ៌លឿងវិញ នឹងដាក់លក់ បន្ទាប់នោះ រយះពេល ២សប្តាហ៍ ក្រោយទៀត៕

/

/

រូបទាំងអស់ខាងលើនេះ គ្រាន់តែជារូប Render តែប៉ុណ្ណោះ គឺមិនជារូបផ្លូវការ ពីក្រុមហ៊ុន នោះទេ

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- អវយវភេទរបស់បុរស ធ្វើឲ្យ Samsung ឈឺក្បាល- មានអ្វីកើតឡើងខ្លះ ក្នុងរយះពេល ១នាទី ក្នុងពិភពអ៊ីនធឺណេត- ម៉ូដេល Concept iPhone 6 ថ្មីមួយទៀត មានលំនាំតាម Style Lumia ពណ៌ស្រស់ ប្លែកភ្នែក

ប្រែសម្រួល៖ សិលាប្រភព៖ tinhte