ចិន៖ យោងតាមរបាយការណ៍ភ្នាក់ងារពត៌មានចិន Xinhua  បានឱ្យដឹងថា ទឹកជំនន់ បានធ្វើឱ្យលិចខេត្តចំនួន១៧ នៅក្នុងប្រទេសចិន បានសម្លាប់មនុស្ស ៩៥នាក់ និងមានមនុស្ស៤៥នាក់ទៀត កំពុងបាត់ខ្លួន កាលពីថ្ងៃទី ២០ ខែកក្កដា។

width=456

គ្រោះមហន្តរាយធម្មជាតិនេះ បានកើតមានឡើង ដោយសារតែ  មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់  ដល់ការរស់នៅប្រចំាថ្ងៃ    របស់ប្រជាពលរដ្ឋជាង   ៦,២៣លាននាក់ ដែលរស់នៅក្នុងទីក្រុងចំនួន ២៦៤ នៅក្នុងខេត្តចំនួន១៧ និងបង្ខំឱ្យប្រជាពលរដ្ឋប្រមាណជា ៥៦៧,០០០នាក់ ត្រូវជម្លៀសចេញពីលំនៅដ្ឋាន។

width=456

យោងតាមរបាយការណ៍ភ្នាក់ងារពត៌មានចិន Xinhua បានបន្តទៀតថា គ្រោះធម្មជាតិខាងលើ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ២៩,០០០ខ្នង  និងបានបំផ្លាញទ្រពសម្បត្តិជាច្រើនទៀតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ៕

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ chinadaily