រថយន្ត Mini Paceman ស៊េរី ២០១៣ គឺជារថយន្តទ្វារពីរតូចច្រឡឹង មិនចង្អៀតពេក មិនទូលាយពេក សក្តិសមនឹងមនុស្សទាន់សម័យ។
រថយន្តនេះមានកម្លាំងម៉ាស៊ីនលឿនល្មមគឺ ១២២hp។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន 1.6-liter engine ដែលមាន៦លេខសំរាប់ជម្រើសលេខដៃ និងអូតូ។ វាអាចចរដល់ល្បឿន 62 mph ក្នុងរយៈពេល 10.4 sec ដំបូង។
លក្ខណៈលំអិតបន្ថែមទៀតរបស់រថយន្តនេះនឹងត្រូវបង្ហាញនៅពិពណ៌ LA auto show ឆាប់ៗនេះហើយរថយន្តនេះគ្រោងនឹងដាក់លក់នៅខែ មិនា ២០១៣ ក្នុងតម្លៃប្រហែល ៣ម៉ឺនដុល្លាសហរដ្ឋ៕


ដោយ៖ តុលាប្រភព៖ autoweek