ភ្នំពេញ  ៖ រថយន្ដតួរីសមួយគ្រឿង បាន រងការខូចខាតផ្នែកខាងមុខ ខណៈកំពុងដឹក ម៉ូយពីខេត្ដព្រៃវែងមកភ្នំពេញ  ហើយដាក់ ម៉ូយមិនទាន់អស់ផង ស្រាប់តែឆ្លង ចរន្ដអគ្គិ សនីឆេះសំណាងល្អ បានរថយន្ដពន្លត់អគ្គិ ភ័យខណ្ឌសែនសុខ ជួយពន្លត់ទាន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៣ នៅតាមបណ្ដោយផ្លូវលេខ១០១៩ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

រថយន្ដដែល   រងការខូចខាតខាងលើ ត្រូវ   បានគេស្គាល់ម៉ាកតួរីស   ពណ៌ស្លែ ពាក់ស្លាក លេខ ភ្នំពេញ២ធ-៩៥៥៤ ហើយអ្នកបើកបរមានឈ្មោះកាត រ៉ាត់ អាយុ៣២ឆ្នាំមុខរបររត់តាក់ស៊ីភ្នំពេញ ព្រៃវែង ស្នាក់នៅភូមិ ស្វាយភ្លោះ ស្រុកពាមជ ខេត្ដព្រៃវែង ។ ចំណែកអ្នក   រួមដំណើរមិនមានរងរបួសនោះ ឡើយ ។

តាមប្រភពព័ត៌មានពីអ្នករួមដំណើរបាននិយាយថា  នៅមុនពេលកើតហេតុ រូបគាត់ និងមនុស្សប្រមាណជា១៥នាក់ បានធ្វើដំណើរ    ពីខេត្ដព្រៃវែងមកភ្នំពេញ  លុះពេល   ធ្វើដំណើរបានពាក់កណ្ដាលផ្លូវ រថយន្ដក៏បានខូចពេលនោះជាងក៏បានជួសជុលដោយបានយកធុងប្រេង ចងភ្ជាប់ជញ្ជាំងខាងឆ្វេង ហើយក៏បានធ្វើ ដំណើរបន្ដទៅ មុខទៀត  លុះដល់ចំណុចកើត ហេតុស្រាប់តែរថយន្ដបានឆ្លងចរន្ដបណ្ដាល ឱ្យមានអណ្ដាតភ្លើងឆាបឆេះ    ហើយមានការ   ភ្ញាក់ផ្អើលតែម្ដង ហើយកុំតែបាន រថយន្ដពន្លត់ អគ្គិភ័យរបស់សាលាខណ្ឌសែនសុខជួយ ទាន់កុំអីមិនដឹងជាឆេះខូចខាតរថយន្ដឬផ្ទះប្រជាពលរដ្ឋប៉ុន្មានខ្នងរងការខូចខាតនោះទេ ។

ក្រោយកើតហេតុម្ចាស់រថយន្ដដែលរងការខូចខាតត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យ យកទៅជួសជុលដោយខ្លួនឯងតែម្ដងទៅ ។

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល