ថៃ ៖ ជាការពិតណាស់អាជីពជាតារាសម្តែងតែងតែទាមទារឲ្យលះបង់បែបនេះ ដូច្នេះហើយទើបតារាសម្តែងស្រីនាង Anne Thongprasom បានធ្វើការស្នើសុំទៅដល់ លោក Mark Prin ឲ្យសម្រកគីឡូទៅ ៦ គីឡូឯណោះ ។

មូលហេតុដែល នាង Anne Thongprasom ធ្វើបែបនេះ គឺដើម្បីឲ្យរូបរាងរបស់លោក Mark Prin សាកសមជាមួយនិងរឿងថ្មីរបស់លោក ដែលត្រៀមថតក្នុងពេលឆាប់ៗនេះ ។

ងាកទៅចាប់អារម្មណ៍ជាមួយនឹងដំណឹងរៀបការវិញ តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបង្ហើបថា មិនយូរទៀតនោះទេ នឹងដឹកដៃគូស្នេហ៍ស្រលាញ់គ្នាជិត ២០ ឆ្នាំចូលរោងការហើយ ៕





ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook