ទូកនេសាទរបស់ចិនចំនួន ២ គ្រឿងរបស់ចិន និងអ្នកនេសាទចំនួន ៣៦ នាក់ត្រូវបានកងកម្លាំងរបស់ប្រទេស Russia ចាប់ខ្លួនដោយទូកនេសាទនេះបានចូលទៅដល់ដែលទឹកពាណិជ្ជកម្មរបស់ Russiaនៅភាគខាងកើតតំបន់ Primorsky។
ការចួលទៅនេសាទនេះគឺខុសច្បាប់កំណត់ដែនទឹក ហើយសារពត៌មាន Xinhua របស់ចិនក៏បានចេញផ្សាយពីពត៌មាននេះផងដែរ។ ទូកនេសាទទាំង ២ នេះបានចេញពីទីក្រុង Weihai ភាគខាងកើតខែត្រ Shangdon ប្រទេចិនដែលទូកមួយផ្ទុកអ្នកនេសាទ ១៧ នាក់ និងទួកមួយទៀតផ្ទុកអ្នកនេសាទ១៩ នាក់។ The Dzerzhinsky ជាទូកល្បាតដែនទឹករបស់ Russia បានផ្ដល់ជាភ្លើងសញ្ញាព្រមានដល់ទូកនេសាទទាំង ២ នេះផងដែរ ថាពួកគេកំពុងតែរំលោភចូលដែលនទឹក Russia ហើយ ប៉ុន្តែខាងទូករបស់ចិន នៅតែមិនខ្វល់ ក្រោយមកពួកគេក៏បានបើការបាញ់ប្រហារតែម្ដង។ទូកនេសាទរបស់ចិនទាំង ២ គ្រឿងបានបើករត់ តែត្រូវបានគេចាប់បានក្រោយពីការបើកការបាញ់ពី ទៅបី ម៉ោង។ គ្មាននរណាម្នាក់បានរងរបួសឬបាត់បង់ជីវិតនោះទេ ក្នុងហេតុការណ៍បាញ់ប្រហារនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz