បើយោងតាមសម្តីរបស់ឪពុក ម្តាយរបស់ក្មេងស្រីម្នាក់បានអោយដឹងថា កូនស្រីរបស់គាត់គ្មានសង្ឃឹមនិងរស់រានមានជីវិតនោះទេ  ដូច្នេះ  ពួកគាត់ក៏សំរេចចិត្តបរិច្ចាកសរីរាង្គរបស់កូនស្រីរបស់គាត់ ទៅអោយក្មេងតូចៗពីរនាក់ផ្សេងដែលត្រូវការជំនួយ។

ក្មេងស្រីតូចដែលត្រូវបរិច្ចាកសរីរាង្គរូបនោះមានឈ្មោះហៅក្រៅថា  ៖ Xiwang ដែលមានន័យថា  ក្តីសង្ឃឹម ហើយគេមានវ័យទើបតែ  ២ ឆ្នាំប៉ុណ្ណោះ ស្របពេលដែលគេមានជំងឺទាក់ទងទៅនិងខួរក្បាល ដែលជំងឺនេះមិនអាចព្យាបាលបានព្រោះវាដល់ដំណាក់កាលចុងក្រោយ។

width=477           បុរសជាឪពុកថើបកូនស្រី ជាលើកចុងក្រោយ មុនពេលធ្វើការវះកាត់

ខណៈពេលដែលក្មេងស្រីនេះមុខជានិងស្លាប់នោះ ឪពុកម្តាយរបស់គេ ក៏មានគំនិតមួយធ្វើយ៉ាងណា អោយការស្លាប់របស់កូនស្រីគាត់មានន័យ  ដោយពួកគាត់បានគិតថា  ពួកគាត់នឹងបរិច្ចាកសរីរាង្គរបស់កូនស្រីគាត់ដើម្បីជួយសង្រ្គោះក្មេងៗដទៃទៀតដែលត្រូវការវា។ នៅថ្ងៃទី ៩ មិថុនាវេលាម៉ោងជាង ៥:30 នាទី ល្ងាច ស្របពេលដែលក្មេងស្រីរូបនេះបានលាចាកពីលោកយើងនេះបុរសជាឪពុកបានថើបលាកូនស្រីរបស់ខ្លួនជាលើកចុងក្រោយ ស្របពេលដែលក្មេងស្រីរូបនោះនិងត្រូវបញ្ជូនទៅបន្ទប់វះកាត់នៅក្នុងមន្ទីរពេទ្យ Chifeng City។ ក្រោយមកលោកវេជ្ជបណ្ឌិតបានវះកាត់យក ក្រលៀន និងថ្លើមរបស់គេហើយធ្វើការបញ្ជូនទៅមន្ទីរពេទ្យ Tianjin ដែលនៅទីនោះមានក្មេងពីរនាក់ផ្សេងទៀត រងចាំសរីរាង្គនេះ ដើម្បីធ្វើការជួយសង្រ្គោះ។

width=484         ក្រុមគ្រួសារក្មេងស្រីវ័យ ២ ឆ្នាំរូបនេះ ស្រែកទ្រហ៊ោយំ បន្ទាប់ពីធ្វើការវះកាត់

គួរបញ្ជាក់ផងដែរថា  ក្មេងពីរនាក់ដែលបានទទួលសរីរាង្គនោះ  ក្រោយមកត្រូវបានអោយដឹងថា ពួកគេទាំងពីរនាក់ស្ថិតនៅក្នុងលក្ខខ័ណ្ឌមួយដ៏ល្អប្រសើរ ស្របពេលដែលក្រុមគ្រួសាររបស់ក្មេងទាំងពីរនេះ សំដែងការដឹងគុណ ចំពោះក្មេងស្រី ក៏ដូចជាឪពុកម្តាយរបស់ក្មេងស្រីនេះ។

width=486លោកវេជ្ជបណ្ឌិត ក៏ដូចជា គិលានុបដ្ឋាយិកា សំដែងការគោរពដល់ក្មេងស្រីបន្ទាប់ពីការបរិច្ចាក

លើសពីនេះ ទៅទៀត   បើយោងតាមសម្តីរបស់ឪពុកម្តាយរបស់ក្មេងស្រីវ័យ  ២  ឆ្នាំរូបនេះបានបញ្ជាក់ថា នៅក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ ពួកគាត់បានចំណាយលុយជាង ៣៩,៩៤៧ ដុល្លារ ដើម្បីធ្វើការព្យាបាលនូវជំងឺរបស់កូនស្រីរបស់គាត់ តែជាអកុសលកូនស្រីរបស់គាត់នៅតែមិនមានសង្ឃឹមទាក់ទងទៅនិង បញ្ហាជម្ងឺមួយនេះ៕

ដោយ ៖ មង្គលប្រភព ៖​  Yourhealth