តៃវ៉ាន់ ៖ ក្រោយពីរឿងរ៉ាវគេចពន្ធប្រមាណជា ៩០០ យ័ន រួចមក តារាស្រីនាង Fan Bingbing ត្រូវបានគេប្រទះឃើញនៅព្រលានយន្តហោះ ដោយមានអង្គរក្សម្នាក់តាមបាំងឆ័ត្រថែមទៀតផង ។ នៅពេលដែលបានឃើញបែបនេះ ហ្វេនគិតថា តារាស្រីរូបនេះនឹងត្រលប់មកចូលវិស័យសិល្បៈក្នុងពេលឆាប់ៗនេះ ។​

/

ប៉ុន្តែកាលពីថ្ងៃទី ១៦ ខែតុលា​កន្លងទៅនេះ មានអ្នកនិយមលេងអិនធឺណិតបានធ្វើការផ្សព្វផ្សាយថា តារាស្រីវ័យ​៣៧ ឆ្នាំរូបនេះគ្មានផ្លូវត្រលប់មកធ្វើជាតារាសម្តែងម្តងទៀតនោះទេ ។ 

/

ក្រោយពីបានឃើញបែបនេះ ហ្វេនរបស់ Fan Bingbing មានការខឹងសម្បារជាខ្លាំងព្រោះមិនយូរមិនឆាប់នោះទេ តារាស្រីរូបនេះនឹងទៅចូលរួមព្រឹត្តការណ៍សប្បុរសធម៌ ព្រមទាំងត្រលប់មកប្រលូកក្នុងវិស័យសិល្បៈវិញដូចដើម ។ ចំនែកឯរឿងគេចពន្ធ គឺជាបទពិសោធន៍ដ៏ធំមួយសម្រាប់តារាស្រីរូបនេះកាន់តែរឹងមាំជាងមុន ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14