ប្រហែលជាម៉ោង 8ព្រឺកថ្ងៃទី31/8/2012, បុរសវ័យកណ្តាលម្នាក់បានមកដល់មន្ទីរពេទ្យទីក្រុង Luc Ban Thuy (ប្រទេសចិន) ជាមួយទឹកមុខភ័យស្លន់ស្លោ ញ័រពេញទាំងដងខ្លួន។ ពេលគ្រូពេទ្យធ្វើការសាកសួរទើបបានដឹងថា ប្រដាប់បន្តពូជរបស់គាត់ត្រូវបានពាក់ជាប់ដោយចិញ្ជៀនមាសមួយវង់ ឡើងហើមស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រុមគ្រូពេទ្យបានប្រើប្រាស់នូវវិធីជាច្រើន តែនៅមិនអាចដោះចិញ្ជៀនចេញបាន ចុងក្រោយគ្រូពេទ្យបានទូរស័ព្ទទៅ 119 ប្រាប់ប៉ូលិស។ ប៉ូលិសនៅទីក្រុងនោះ បានប្រញាប់ប្រញាល់មកមន្ទីរពេទ្យនោះ។ ពេលមកដល់ បុរសរងគ្រោះនោះបានស្ថិតនៅលើគ្រែវះកាត់ ខ្លួនប្រាណញ័រញាក់ បែកញើស ព្រមទាំងមានសំលេងស្រែកថ្ងូរដោយការឈឺចាប់។
/
ក្រុមគ្រូពេទ្យកំពុងប្រើដង្កាប់ ដើម្បីដោះចិញ្ជៀនចេញ
បុរសអាយុ 41ឆ្នាំបានចែករំលែកថា ពេលព្រឹកព្រលឹមបន្ទាប់ពីក្រោកពីដេក គាត់បានឃើញចិញ្ជៀនមួយវង់ជាប់យ៉ាងណែននឹងប្រដាប់ភេទ របស់គាត់។ ចិញ្ជៀននោះមានរង្វង់ធំប៉ុនម្រាមមេដៃ មិនមានវិធីណាអាចយកវាចេញបាន ទើបគាត់ប្រញាប់ទៅមន្ទីរពេទ្យទាំងព្រឹកតែម្តង។
ពេលសាកសួរពីមូលហេតុនៃការជាប់ចិញ្ជៀននេះ គាត់បានលាក់លៀម មិនបាននិយាយប្រាប់ឲ្យដឹងឡើយ។ បុគ្គលិកជួយសង្គ្រោះម្នាក់បានឲ្យដឹងថា គ្មានចន្លោះប្រហោងណាសូម្បីតែបន្តិចរវាងចិញ្ជៀន និងប្រដាប់ភេទរបស់គាត់។ ដូច្នេះពិបាកខ្លាំងណាស់ក្នុងការដោះយកចិញ្ជៀនចេញ ព្រោះបើសិនមានកំហុសឆ្គងតែបន្តិចនឹងធ្វើឲ្យប្រដាប់ភេទរបស់គាត់មានរបួសកាន់តែធ្ងន់មិនខាន។
ក្រុមគ្រូពេទ្យបានខិតខំយ៉ាងខ្លាំង ដោយប្រើដង្កាប់ដើម្បីដោះយកចិញ្ជៀនចេញ។ បច្ចុប្បន្ន បុរសរងគ្រោះនោះកំពុងស្ថិតក្នុងមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕
ដោយ៖ សិលាប្រភព៖ k14