នៅក្នុងការប្រកួត Britian's Got Talent វគ្គផ្តាច់ព្រ័ត្រកាលដែលទើបតែបញ្ចប់ទៅថ្មីៗនេះមានហេតុការណ៍ ដ៏គួរអោយភ្ញាក់ផ្អើលមួយ ក្នុងពេលផ្សាយបន្តផ្ទាល់ ។ហេតុការណ៍នេះ បានកើតឡើងក្នុងពេលបេក្ខជន Richard & Adam កំពុងតែសំដែងចំរៀងលក្ខណះវង់តន្រ្តី ។ រហូតដល់ពេលអ្នកច្រៀងបន្ទរចេញមក គេបានឃើញនារីម្នាក់ដើរចេញពីហ្វោងអ្នកច្រៀងបន្ទរនោះ ហើយយកពងមាន់មួយប្រអប់ គប់ទៅលើគណកម្មការលោកSimon Cowell ដែលជាអ្នកកាត់ក្តី តឹងតែងពិបាកនឹងផ្គាប់ចិត្តជាងគេ ។

/នារីម្នាក់នោះត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមសំដែង វីយូឡុង Raven Quartet ដែលជាបេក្ខជនចូលប្រលង Britina's Got Talent កាលពីរដូវកាលមុន ។ នាងមានឈ្មោះថា NatalieHolt សោចយ៉ាងសប្បាយរីករាយ ក្នុងពេលកំពុងគប់ពងមាន់ដាក់ Simon Cowell ។ នាងត្រូវបានសន្តិសុខយកចេញយឺតពេលបន្តិច ព្រោះដំបូងគេគិតថា នាងជាផ្នែកមួយនៃការសំដែងរបស់ Richards និង Adam ។ ទស្សនិកជនបាននិយាយថា វាពិតជាគួរអោយភ្ញាក់ផ្អើលណាស់តែនាងប្រហែលជាគុំគួនលោក Simon Cowell ហើយព្រោះ Simon គឺជាគណកម្មការដែលគេស្អប់ច្រើនបំផុត ដោយសារតែការកាត់ក្តី តឹងរឹង និង ចរិកឬកពាររបស់លោក ៕

/

/

/

 

 

ដោយ ៖ លីលីប្រភព ៖ k14,youtube