ថៃ ៖ តារាសម្តែងថៃ លោក Nadech Kugimiya និងនាង Yaya Urassaya បានចាប់ផ្តើមបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈ កាន់តែខ្លាំងឡើងៗ បើទោះបីជាគូស្នេហ៍មួយគូនេះមិនធ្លាប់ទទួលស្គាល់ថា ពួកគេស្រលាញ់គ្នាក៏ដោយចុះ ។ មានហ្វេនជាច្រើនចង់ឲ្យពួកគេក្លាយជាគូសង្សារពិតប្រាកដ តាំងពីតារាថៃមួយគូនេះសម្តែងរឿងមួយដែលមានចំណងជើងថា Duang Jai Akkanee ដែលបានចាក់បញ្ចាំង កាលពី ៨ ឆ្នាំមុនមកម្ល៉េះ ។ 

/

ហើយកាលពីពេលថ្មីៗនេះ តារាសម្តែងថៃនាង Yaya Urassaya បានធ្វើការចូលរួមនៅក្នុងពិធី Spring Summer 2019 នៅឯទីក្រុងប៉ារីស ហើយលោក Nadech Kugimiya ក៏បានធ្វើដំណើរទៅទីនោះដើម្បីជួបគ្នា ព្រមទាំងធ្វើដំណើរកំសាន្តយ៉ាងរីករាយបន្ទាប់ពីបញ្ចប់ការងារ ។ 

/

នៅក្នុងនោះផងដែរ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះបានធ្វើការចែករំលែករូបថតនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដោយភ្ជាប់មកជាមួយនិងចំណងជើងថា ខ្ញុំចង់ត្រលប់ទៅញុំាមាន់ជាថ្មីម្តងទៀត ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ​៖ thaiupdate