ភ្នំពេញ៖ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កញ្ញា អ៊ិន លក្ខិណា កាលពីកន្លងមកនេះគេធ្លាប់ដឹងថា នាងមានទំនាក់ទំនងស្នេហ៍ដ៏ផ្អែមត្រជាក់ ជាមួយលោក ដេវិដ ឆាណាយវ៉ា ដែលមានរឿងអាស្រូវ វាយអ្នកកាសែត ។ ប៉ុន្តែបន្ទាប់ពីលោកឧញ៉ារូបនេះ បានវាយប្រហារ តាមបណ្តាញសារព័ត៌មានរួចមក ក៏ស្រាប់តែថ្មីៗនេះមានព័ត៌មានថា នាង អ៊ិន លក្ខិណា កំពុងបង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយថៅកែក្រុមហ៊ុន មានទ្រព្យម្នាក់ផ្សេងទៀត។
មួយរយៈកាលមុននេះមហាជន ធ្លាប់បានដឹងគ្រប់គ្នាថាតារាសម្តែង និងជាពិធីការិនី របស់ទូទស្សន៍លេខ៣ នាង អ៊ិន លក្ខណា បានអះអាងថា ចំណងស្នេហ៍របស់នាង ជាមួយលោក ឧកញ៉ា ដេវិដឆាណាយវ៉ា និងអាចឈានដល់ចំណង អាពាហ៍ពិពាហ៍ជាមួយគ្នាទៀតផង តែក្តីស្រមៃនេះបែរជារលាយ សាបសូន្យទៅវិញ ហើយក៏ធ្លាយព័ត៌មានថ្មីមកថា នាងបោះចោល ដេវិដ ឆាណាយវ៉ា ទៅស្រវ៉ាយកអ្នកជំនួញធំម្នាក់វិញ។
ប្រភពព័ត៌មានពីអ្នកជិតដិតនឹងតារាស្រីរូបនេះ បានទម្លាយឲ្យដឹងថា នាង អ៊ិន លក្ខណា កំពុងតែលួចមានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយបុរស មានវ័យប្រមាណជាង ៣០ ឆ្នាំម្នាក់ដែលជាអ្នកជំនួញធំ ក្នុងស្រុកនិងមានទ្រព្យសម្បតិ្ត ច្រើនហូរហៀរផងដែរ។
ប្រភពខាងលើបានបន្តថា អ៊ិន លក្ខិណា និង បុរសម្នាក់នេះបានលួចលាក់ស្នេហ៍ ជាមួយគ្នាប្រហែលជាជិតមួយឆ្នាំមកហើយ តែនាងមិនដែលបញ្ចេញ ព័ត៌មាននេះឲ្យគេដឹង ព្រោះខ្លាចបាត់បង់ប្រជាប្រិយភាព និង កេរិ៍្តឈ្មោះនៅក្នុងវិស័យសិល្បៈ។ ទន្ទឹមនឹងនេះដែរបុរសគូរស្នេហ៍ម្នាក់នេះក៏មានបំណងជួយឧបត្ថម្ភដល់ជីវភាព របស់នាងពីក្រោយទៀតផង។
ទាក់ទងនឹងព័ត៌មានខាងលើនេះដែរ គេហទំព័រ Looking TODAY មិនអាចទាក់ទងសុំការបំភ្លឺពីម្ចាស់ខ្លួនតារាស្រីស្រស់កញ្ញា អ៊ិន លក្ខិណា បានទេនៅថ្ងៃនេះ។ ដូច្នេះ Looking TODAY នឹងរង់ចាំការចេញមុខ បកស្រាយបំភ្លឺពីកញ្ញា អ៊ិន លក្ខិណា នៅពេលក្រោយ។
គួរំឭកថា មុននេះបន្តិច លោក ដេវីដ ឆាណាយវ៉ា បានចេញមុខបកអាក្រាត រឿងអាស្រូវយ៉ាងច្រើន របស់ស្រីស្រស់ អ៊ិន លក្ខិណា បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ខណៈលោកកំពុងតែ ជាប់ឃុំឃាំងនៅ ពន្ធនាគារព្រៃស ។ ជុំវិញរឿងដែលថា តារាសម្តែងធ្មេញ ជំពើស អ៊ិន លក្ខិណា មានទំនាក់ទំនង ស្នេហាជាមួយ ដេវីដ ឆាណាយវា ត្រូវបានលោកបដិសេធ ភ្លាមៗបន្ទាប់ពីលោក បានឃើញព័ត៌មានទាំងនេះ ចុះផ្សាយនៅលើ បណ្តាញសារព័ត៌មាន ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល