បើទោះជា​ត្រូវបាន​គេ​មើលឃើញថា ទទួលបាន​របប​ប្រាក់ខែ និង​សេវាកម្ម​ល្អ​បំផុត ប៉ុន្ដែ កីឡាករ កីឡាការិនី នៅ​កូរ៉េខាងជើង ក៏​នឹង​អាច​ក្លាយជា​អ្នកទោស​គ្រប់ពេល ប្រសិន​ប្រកួត​ចាញ់។ក្រុម​កីឡាករ ប្រកួត​ចាញ់ គ្រូបង្វឹក​ត្រូវ​ទទួលទោស​ពលកម្ម​ធ្ងន់ក្នុងអំឡុងពេល​ដឹកនាំ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ ប្រកួត​នៅ World Cup ២០១០ លោក Kim Jong Hun ដែលជា​ប្រធាន​ក្រុម​គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ កូរ៉េខាងជើង បាន​អះអាងថា “ខ្ញុំ​តែង​ទទួលបាន​ការចង្អុលបង្ហាញ​អំពី​យុទ្ធសាស្ដ្រ ក្នុង​រយៈពេល​នៃ​ការប្រកួត ពី​មេដឹកនាំ Kim Jong-il តាមរយៈ​ទូរស័ព្ទ” ។ នោះ​គឺជា​យុទ្ធសាស្ដ្រ​ដែល​មេដឹកនាំ​រូបនេះ មិនអាច​មើលឃើញ ហើយ​វា​ក៏​ត្រូវបាន​មេដឹកនាំ​កំពូល​នេះ បង្កើតឡើង​ដោយ​គំនិត​គាត់​ផ្ទាល់។ប៉ុន្ដែ ប្រការ​អាក្រក់​បានកើត​ឡើង នោះ​គឺ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង ទទួល​បរាជ័យ មិនមាន​លទ្ធភាព​ប៉ះពាល់​ដល់​ពាន់រង្វាន់​ជើងឯក។ បន្ទាប់ពី​បាន​បរាជ័យ ៣ប្រកួត ពិសេស​គឺ​ចាញ់ ព័រ​ទុយ​ហ្គា​ល់ ៧ ទល់នឹង ០ ទាំង​គ្រូបង្វឹក ទាំង​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងជើង ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្បត់​ឧ​ត្ត​ម​គតិ​ជាតិ។នៅក្នុង​សាល​មួយ ក្នុង​វិមាន​វប្បធម៌​ព្យុងយ៉ាង បណ្ដា​កីឡាករ​ដែល​បាន​ចូលរួម​ប្រកួត World Cup ២០១០ ត្រូវបាន​គេ​ស្ដីបន្ទោស​នៅ​ចំពោះមុខ​មន្ដ្រី​រដ្ឋាភិបាល កីឡាករ និង​និស្សិត​ផ្នែក​កីឡា ចំនួន ៤០០រូប។ លោក Ri Dong Kyu អ្នក​អធិប្បាយ​ផ្នែក​កីឡា​របស់​ស្ថា​និ​យ​ទូរទស្សន៍​ជាតិ​កូរ៉េខាងជើង បានធ្វើការ​រិះគន់​លើ​ចំណុចខ្សោយ របស់​កីឡាករម្នាក់។ក្រៅពីនេះ គ្រូបង្វឹក លោក Kim Jung Hun ត្រូវបាន​គេ​បណ្ដេញ​ចេញពី​បក្ស និង​ត្រូវបាន​ដាក់ទោស​ឱ្យទៅ​ធ្វើ​ពលកម្ម​ធ្ងន់ នៅ​ការដ្ឋាន​សាងសង់​មួយ រយៈពេល ១៤ម៉ោង/ថ្ងៃ។

/

អតីត​ប្រធាន​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ លោក Kim Jong Hun

ជាង​នេះ មូលហេតុ​មួយ ក្នុងចំណោម​កត្តា​ជាច្រើន​ធ្វើឱ្យ​ក្រុម​កីឡាករ​ទាំងនេះ មាន​កំហុស​ធំ គឺ​ដោយសារ​ពួកគេ​បណ្ដោយឱ្យ​ចាញ់ ១ទល់ ២ ពេល​ប្រកួត​ជាមួយ​ប្រេ​ហ្សី​ល។ នេះ​គឺជា​ការប្រកួត​ដែល​ត្រូវបាន​ចាក់ផ្សាយ​នៅតាម​កញ្ចក់​ទូរទស្សន៍​ជាតិ។ឈ្នះ​ក្លាយជា​អ្នកក្លាហាន ចាញ់​ធ្វើជា​អ្នកទោសនៅក្នុង​វ័យ ៤៥ឆ្នាំ អតីត​កីឡាករ​ក្បាច់គុន judo របស់​កូរ៉េខាងជើង គឺ​លោក Lee Chang Soo បច្ចុប្បន្ន រស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង បាន​ចាក​ឆ្ងាយ​ពី​ក្ដី​ស្រមៃ​ទទួលបាន​ជ័យជំនះ​នៅ Olympic ប៉ុន្ដែ​លោក​នៅតែ​ជឿថា ម្នាក់​ក្នុងចំណោម​កូនប្រុស​ទាំងបី​នាក់​រប​ស់​គាត់​នឹង​ទទួលបាន​ជោគជ័យ​ជំនួស​គាត់ ក្នុងការ​ដណ្ដើមយក​មេ​ដាយ​នៅ Olympic និង​វ៉ៃ​ឈ្នះ​កីឡាករ​កូរ៉េខាងជើង។លោក Lee Chang Soo ថ្លែងថា ៖ “នោះ​គឺ​ត្រូវតែ​ជា​មេដាយមាស Olympic ។ ខ្ញុំ​ចង់ឱ្យ​ពួកគេ (កូរ៉េខាងជើង) ឃើញថា មនុស្ស​ម្នាក់​ដែល​ធ្លាប់បាន​ចាញ់ បាន​ចិញ្ចឹម​កូន​ឱ្យមាន​កំណើត​បែបណា ហើយនឹង​មិនត្រូវ​បាន​គេ​ផ្ដួល​ឱ្យ​ដួល។ នោះ​គឺជា​ការចាប់ផ្ដើម​នៃ​ការ​សងសឹក​របស់ខ្ញុំ ” ។

/ ក្រុម​កីឡាករ​កូរ៉េខាងជើង នៅ​ព្រលានយន្ដហោះ​ព្យុងយ៉ាង

ក្នុងអំឡុងពេល​នៃ​ការ​ដណ្ដើមបាន​មេដាយមាស​ចំនួន​បី នៅក្នុង​ការប្រកួត​នៅ Olympic ឆ្នាំ ១៩៨៥ ក្នុងប្រទេស​ជប៉ុន លោក Lee Chang Soo ទទួលបាន​សិទ្ធិពិសេសៗជាច្រើន​ដែល​រដ្ឋ​បានកំណត់​សម្រាប់​កីឡាករ​ឆ្នើម​របស់​កូរ៉េខាងជើង ក្នុងនោះ​មានដូចជា បានក្លាយ​បក្ស​ជន ទទួលបាន​រថយន្ដ Mercedes Benz ទូរ​ទឹកកក ប្រាក់រង្វាន់ និង​ផ្ទះ។ល។ ជាង​នេះ កីឡាករ​ឆ្នើម​ដូច​គាត់ ក៏ត្រូវ​បានតែងតាំង​ជា​វិ​រ​បុរស និង ជា កីឡាករ​ប្រជាជន។ប៉ុន្ដែ ប៉ុន្មាន​ឆ្នាំ​ក្រោយមក នៅពេល​លោក Lee Chang Soo បាន​ប្រកួត​ចាញ់​កីឡាករ​កូរ៉េខាងត្បូង ជីវិត​របស់គាត់​ក៏បាន​ឈានដល់​ទំព័រ​ថ្មី។ លោក​ថ្លែងថា ៖ “ខ្ញុំ​ត្រូវបាន​គេ​បញ្ជូន​ទៅធ្វើ​ពលកម្ម​នៅ​តំបន់​រ៉ែ​ធ្យូង​មួយ ក្រោយពី​ប្រកួត​ចាញ់​កីឡាករ​កូរ៉េខាងត្បូង ជា​លើកទីមួយ នៅ Beijing Asian Games”។ដោយសារតែ​រស់នៅក្នុង​ស្ថានភាព​បាត់បង់​ភាពម្ចាស់ការ​ជា​កីឡាករ លោក Lee Chang Soo ក៏បាន​បណ្ដោយឱ្យ​ចាញ់​ដោយ​ចេតនា ក្នុងការ​ប្រកួត​នៅ​អេ​ស្ប៉ា​ញ ឆ្នាំ ១៩៩១ ៖ “ខ្ញុំ​បាន​គិតថា ហេតុអ្វី​ក៏​ខ្ញុំ​ត្រូវ​ឈ្នះ? ប្រសិន​ដណ្ដើមបាន​មេដាយមាស វា​បាន​ទៅ​កូរ៉េខាងជើង មិនមែន​ខ្ញុំ​នោះទេ។ ដើម្បី​ខ្លួនឯង ខ្ញុំ​ក៏​ធ្វើជា​ចាញ់ និង​ស្វែងរក​វិធី​រើខ្លួន” ។ដោយ​មិនអាច​ដាក់ទោស​ដល់​លោក Lee Chang Soo ក្រុមមន្ដ្រី​បក្សកុម្មុយនិស្ដ​កូរ៉េខាងជើង ក៏​ងា​កមក​ធ្វើបាប​ក្រុមគ្រួសារ​របស់លោក។ បងប្រុស​របស់លោក ត្រូវបាន​បញ្ជូន​ទៅធ្វើ​ពលកម្ម​នៅក្នុង​រោង​ម៉ាស៊ីន​ឈើ​មួយកន្លែង ចំណែក​សមាជិក​ដទៃ​ក្នុង​គ្រួសារ​លោក សុទ្ធតែ​ត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រយ៉ា​ង​លំបាក នៅ​តំបន់​រ៉ែ​ធ្យូង។ចាញ់​កូរ៉េខាងត្បូង គឺ​ក្បា​ត់

Woo Young Lee សាស្ដ្រាចារ្យ​នៅ​មហាវិទ្យាល័យ​កូរ៉េខាងជើង ធ្លាប់​រៀន​នៅ​ក្រុង Seoul បានឱ្យដឹងថា ៖ “ក្នុងសង្គម​កូរ៉េខាងជើង កីឡាករ​ត្រូវបាន​គេ​គោរព​ដូចជា​វរជន ហើយ​ពួកគេ​ត្រូវបាន​គ្រប់គ្រង ហ្វឹកហាត់ និង​ទទួល​ការឧបត្ថម្ភ ខ្នាត​ជាតិ” ក្នុង​បំណង​នាំមក​នូវ​ភាព​អស្ចារ្យ​ជូន​ប្រទេស។លោក Bang Gu Kyeong អតីត​សិស្ស Taewondo ជនជាតិ​កូរ៉េខាងជើង នៅ​កូរ៉េខាងត្បូង និយាយថា កីឡាករ​កូរ៉េខាងជើង ត្រូវបាន​នាំចូល​សិក្សា​នៅតាម​បណ្ដា​សាលា​ពិសេស តាំងពី​ពួកគេ​នៅ​ក្មេង ហើយ​ពួកគេ​ទទួលបាន​ប្រាក់ខែ និង​អាហារ​ប្រចាំថ្ងៃ។

/

គ្រូបង្វឹក​អត្ដ​ពលកម្ម​កូរ៉េខាងជើង នាង Jong Sun Yong កំពុង​ណែនាំ​សិស្ស នៅ​ព្យុងយ៉ាង

ប៉ុន្ដែ សម្រាប់​កីឡាករ​ទាំងអស់ ប្រសិន​បាន​ប្រកួត​ចាញ់ ពិសេស​ចាញ់ អាមេរិក និង​កូរ៉េខាងត្បូង គឺ​មានន័យ​ស្មើនឹង​ការ​ត្រូវបាន​គេ​ចោទថា ក្បត់​នឹង​ឧ​ត្ត​ម​គតិ​ប្រយុទ្ធ​របស់​បក្ស មិន​ស្មោះត្រង់​នឹង​មេដឹកនាំ។បន្ទាប់ពី​ចាញ់​ការប្រកួត បណ្ដា​កីឡាករ​បរាជ័យ​នឹង​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន រង់ចាំ​កិច្ចប្រជុំ​មួយ​ដើម្បី​កំណត់​ទោស។ ប្រសិន​ត្រូវ​បានកំណត់​ទោស​ថា “មិន​ស្មោះត្រង់” ពួកគេ​នឹងត្រូវ​បណ្ដេញ​ចេញពី​វិស័យ​កីឡា ហើយ​ត្រូវបាន​បញ្ជូនទៅ​ពលកម្ម​យ៉ាង​វេទនា ឬក៏​ត្រូវ​ជាប់ពន្ធនាគា​រ​ក៏មាន។

 

អត្ថ​បទប្លែក​ៗ​សំខាន់​ៗ​ដែល​គួរ​ចាប់​អារម្មណ៍ ៖

កូរ៉េខាងជើង ៖ មិន​យំ​ស្រណោះ​មេដឹកនាំ​ប្រទេស គឺ​ត្រូវ​មានទោស

ស្រីស្អាតសាច់ដុំកង់ៗ ធ្វើឱ្យបុរសទាំងឡាយ ប្រាថ្នាផង ច្រណែនផង

រំជួលចិត្ត៖ ឆ្កែមួយក្បាល ប្រើច្រមុះ ឈ្មួសកាយដីកប់ខ្មោច កូនឆ្កែមួយក្បាលទៀត (មានវីដេអូ)

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ SH