Galaxy Note 3 បានចាប់ផ្តើមធ្វើការដាក់លក់ នៅលើទីផ្សារចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ហើយវាក៏ត្រូវបានគេយកមក ធ្វើការពិសោធន៍សាកល្បង កំរិតនៃភាពរឹងមាំ នៅថ្ងៃបន្ទាប់ភ្លាមៗផងដែរ។

អ្នកប្រើប្រាស់ ជាទូទៅគឺច្រើនតែធ្វេសប្រហែសដៃ ធ្វើឲ្យទូរស័ព្ទធ្លាក់ជ្រុះមកក្រោមពីហោប៉ៅខោកាបូប ឬនៅមុខដើមទ្រូង ក្នុងពេលដែលដើរបណ្តើរ ចុចទូរស័ព្ទលេងបណ្តើរ។ តាមរយះ កត្តាទាំងនេះ គេហទំព័រ Android Authority ក៏បានធ្វើពិសោធ ដោយទម្លាក់ស្មាតហ្វូនចុះក្រោម ត្រង់កំរិតកំពស់ ត្រឹមដើមទ្រូង។

នៅជំហានដំបូង Note 3 ត្រូវបានដាក់ដេកត្រង់ ទម្លាក់ចុះក្រោម ដោយដាក់ផ្នែកអេក្រង់ នៅខាងលើ។ ការពិសោធន៍នេះ Galaxy Note 3 ហាក់ដូចជាឆ្លងផុតបានយ៉ាងល្អ ដោយសារតែដូចជាមិនមានស្នាមឆ្កូតអ្វី កើតមានឡើយ។

/

ជំហានទី ២ វាត្រូវបានទម្លាក់តាមទិសដៅបញ្ឈរ (ដាក់វាឈរត្រង់)។ ជ្រុងខាងក្រោម (កន្លែងមានដាក់ប៊ិច) បានប៉ះទង្គិចជាមួយឥដ្ឋ ហើយត្រូវបានឆ្កូត។

ចូលដល់ជំហាន ចុងក្រោយ Note 3 ត្រូវបានទម្លាក់ចុះក្រោម ដោយដាក់ផ្នែកអេក្រង់ផ្កាប់ចុះ។ ពេលនោះអេក្រង់បែកស្រាំច្រើនគួរសម នៅផ្នែកខាងលើ ជ្រុងខាងឆ្វេង ប៉ុន្តែ Galaxy Note 3 នៅមានដំណើរការបានធម្មតា Touchscreen នៅតែ Smooth ហើយនៅតែស្គាល់ការបញ្ជា ដោយប៊ិច S Penផងដែរ។

កត្តាគួរឲ្យកត់សំគាល់ក្នុងការពិសោធន៍នេះ គឺផ្នែកខាងក្រោមនៃ Galaxy Note 3 គឺបានបង្ហាញពីភាពរឹងមាំបានល្អ ដោយមិនមានរបើកសំបក ឬថ្មចេញមកក្រៅឡើយ ក្រៅតែពីរបកស្នាមបន្តិចកាលធ្វើពិសោធនៅជំហានទី២ ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- ពេជ្រ សូលីកា៖ លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច- បបួលសង្សារ ទៅរំលោភ បានសម្រេចម្តង មិនអស់ចិត្ត ហៅមិត្តភក្តិ មករំលោភនាង ថែមទៀត- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ Vexpress