បន្ទាប់ពីការប្រលង បវរកញ្ញាកូរ៉េ ២០១៣ បានបញ្ចប់ទៅ ខាងសារព័តមាន Daily Mail បានចុះផ្សាយអត្ថបទមួយ ដែលចោទជាសំណួរមួយថា តើបវរកញ្ញាទាំងនោះ ពិតជាស្អាតដោយធម្មជាតិមែនឬ ?

-បវរកញ្ញាកូរ៉េ ឆ្នាំ ២០០០ Kim Sa Rang ជានារីមានទេពកោសល្យ ដែលមកដល់ពេលនេះនាងបាន ក្លាយជាតារាសំដែង យ៉ាងល្អប៉ុន្តែនាង ត្រូវបានគេសង្ស័យថា បានកែសម្ភស្សមុនពេលនាង ចូលប្រកួតបវរកញ្ញា ព្រោះតែរូបថតនាង កាលពីអតីតកាល ខុសគ្នាពីពេលនេះខ្លាំងពេក ។
-បវរកញ្ញាកូរ៉េ ឆ្នាំ ២០០៦ Honey Lee មានសម្រស់ដ៏ស្រស់ស្អាត ដែលទទួលបានចំណាត់ថ្នាក់លេខ ៤ ប្រចាំបវរកញ្ញាចក្រវាឡ ។ តែនាងក៏ត្រូវបានគេសង្ស័យ ថាបានកែសម្ភស្សដូចគ្នា ក៏ដោយសារតែរូបថត ពីអតីតកាលរបស់នាង ។

-បវរកញ្ញាកូរ៉េ ឆ្នាំ ២០០៧ Ji Seon Lee ត្រូវគេសង្ស័យថា បានកែច្រមុះ ដោយសិស្សផ្នែកកែសម្ភស្សម្នាក់ ។

-បវរកញ្ញាកូរ៉េ ឆ្នាំ ២០០៨ Seon Nari ត្រូវបានមហាជន និយាយថា នាងមិនសាកសមនឹងជាប់ចំណាត់ថ្នាក់លេខ ១ នោះទេ ។ ក្រោយមកនាងក៏បកស្រាយថា សម្រស់នាងគ្មានបញ្ហាទេ គឺគ្រាន់តែនាង មិនសូវស៊ីកំាម៉េរា ។

-បវរកញ្ញាកូរ៉េ ឆ្នាំ ២០១០ Jeong Sora មានកំពស់ ១ម៉ែត៧១ អាចនិយាយបាន ៣ ភាសាបានយ៉ាងល្អ តែស្នាមញញឹមរបស់នាង ក៏ត្រូវបានគេសង្ស័យថា ធ្វើការកែសម្ភស្សដែរ ព្រោះតែការថ្ពាល់របស់ នាងនៅពេលញញឹម មានលក្ខណះមិនប្រក្រតី ។

-បវរកញ្ញាកូរ៉េ ឆ្នាំ ២០១២ Kim Yu Mi បន្ទាប់ពីបានឈ្មោះតំណែង បវរកញ្ញារួចមក រូបថតរបស់នាងកាលនៅសាលា ត្រូវបានគេបង្ហោះចូលអ៊ីនធើណេត ធ្វើអោយគេសង្ស័យ រហូតដល់នាងចេញមកនិយាយថា នាងពិតជាធ្លាប់បាន កែសម្ភស្សមែន ។

-បវរកញ្ញាកូរ៉េ ឆ្នាំ ២០១៣ ជាបវរកញ្ញា ដែលទើបតែជាប់តំណែងថ្មី ក៏ត្រូវគេសង្ស័យថានាងបានកែសម្ភស្សដែរ ព្រោះតែរូបថត ពីអតីតកាលរបស់នាង ពិតជាខុសគ្នាស្រលះជាមួយនាង ថ្ងៃនេះ ៕



ដោយ ៖ លីលីប្រភព ៖ k14