ប្រាកដណាស់ថា គ្មានអ្វីស្រស់ថ្លាជាជាងការដែលបានមុជទឹកក្តៅឧណ្ឌៗ​ នោះទេក្រោយពីលោកអ្នកចំណាយពេលពេញមួយថ្ងៃ ក្នុងការធ្វើការងារ ។  ហើយមានរឿងចម្លែកមួយបានកើតឡើង តែជាដំបូង សំនូរចោទសួរលោកអ្នកថា  តើលោកអ្នកហ៊ានអោយគេថារូបលោកអ្នកដែរឬទេ ខណៈពេលដែលលោកអ្នកអាក្រាតកាយ កំពុងមុជទឹក នៅក្នុង bathtub ដោយការថតរូបនោះធ្វើទៅបានដោយថត នៅតាមទីសាធារណៈ នៅមន្ទីរពេទ្យ ឬ ក៏នៅតាមការិយាល័យធ្វើការជាដើម។

width=463

ផ្ទុយទៅវិញ  ទាក់ទិននឹងបញ្ហាមួយនេះ   មានជាងថតរូបម្នាក់ដែលមានឈ្មោះ ថា  Mariko Sakaguchi  មានគំនិតប្លែកៗ និង មានសេចក្តីក្លាហាន  ក្នុងការបង្កើតគំរោងមួយ ដែលមានឈ្មោះថា 'One Hundred Views of Bathing' ដែលគំរោងនេះផ្ទាល់ នាងត្រូវថតរូបរបស់នាងកំពុងតែមុជទឹកនៅក្នុង bathtub បុរាណរបស់ជនជាតិជប៉ុនដោយការថតរូបទាំងអស់ត្រូវថតតាមទីសាធារណៈ​ ក៏ដូចជាកន្លែងឯកជនមួយចំនួនទូទាំងទីក្រុង។

width=467

គួរបញ្ជាក់ផងដែរថា សិល្បៈនៃការថតរូបទាំងអស់នោះ គឺត្រូវបានរួមផ្សំ ភាពទាន់សម័យនិងបុរាណ ក៏ដូចជាលក្ខណៈសាធារណៈ និងឯកជនជាដើម ហើយវាក៏ជាគំនិតមួយថ្មី ហើយប្លែកក្នុងការដែលនឹកឃើញសិល្បៈនៃការថតរូបបែបនេះ​។​ លើសពីនេះទៅទៀត ​ក៏នៅតែមានការងើយឆ្ងល់ថាតើ នាងធ្វើវាទៅបានយ៉ាងដូចម្តេច?

width=470

width=470

ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost