Katy Perry ជាតារាចំរៀងស្រី ម្នាក់ដ៏ល្បី ដែលនាងមាន សមត្ថភាពសំដែង និងច្រៀងដ៏ល្បីល្បាញ ទូទាំងពិភពលោក ។ ទាំងការច្រៀង និងស្លៀកពាក់ របស់នាងតែងតែ មានភាពខុសប្លែកជានិច្ច ដូចជានៅ ក្នុងវីដេអូ ខាងក្រោមនេះជាដើម ។

Katy Perry ទើបតែបញ្ចេញ វីដេអូមួយ ឈ្មោះថា​  World's Worst Birthday Party Entertainers ។ វីដេអូនេះ គឺជាវីដេអូ បង្ហាញនិងពញ្ញាក់ អារម្មណ៍ ទស្សនិកជន អំពីវីដេអូចំរៀង បទថ្មីរបស់នាង ដែលមានចំណងជើងថា Happy Birthday ។ នៅក្នុងវីដេអូ Katy Perry បានកែប្រែ ខ្លួននាងទៅ ជាលោកយាយចាស់ ម្នាក់ឈ្មោះថា​​ Goldie ពិធីករជនជាតិ ជ្វីស Yosef Shulem តួត្លុក  Craiglist Clown Ace The Animal Trainer និង ព្រះនាង Mandee ។ គ្រាន់តែឃើញ វីដេអូនេះ ហើយនោះ ធ្វើអោយទស្សនិកជន ចង់ដឹងថា នៅពេលដែលវីដេអូ ចំរៀងនេះចេញពេញមកនោះ តើវាមាន រូបរាងយ៉ាងណាទៅ?

/

/

/

/

/

ប្រែសម្រួល ៖ លីលីប្រភព ៖ usdaily