បច្ចុប្បន្ន មានលេចឮព័ត៌មានមួយដែលនិយាយថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានថ្មីមួយនៅភាគខាងត្បូង ដើម្បីត្រៀមខ្លួនជាស្រេចក្នុងករណី ប៉ះទង្គិចអាវុធនៅលើសមុទ្រ នេះបើតាមការអោយដឹងពីទំព័រ The China Post ដកស្រង់ពីការបង្ហើបព័ត៌មានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់តៃវ៉ាន់។

មូលដ្ឋានដែលកំពុងត្រូវបានសាងសង់នៅក្នុងខេត្ត Fujian​​ នេះ អាចត្រូវបានប្រើប្រាស់ដើម្បីរារាំងនាវាចម្បាំង និងយន្ដហោះអាមេរិក និងជប៉ុន ឬប្រទេសដទៃទៀត ចូលមកក្នុងសមុទ្រចិន នៅក្នុងករណីមានការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់កំពុងមានការដណ្ដើមគ្នា។

នៅពេលត្រូវបានសាងសង់រួចរាល់ កងទ័ពចិននឹងបញ្ជូនយន្ដហោះចម្បាំង J-10, Su-30 យន្ដហោះវាយលុកគ្មានអ្នកបើកបរ និងកាំជ្រួច S-300 មកកាន់មូលដ្ឋាននេះ។

width=480

ចិនបង្កើនវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង

ចំពោះស្ថានភាពនាពេលថ្មីៗនេះ អតីតរដ្ឋមន្ដ្រីការពារជាតិជប៉ុន លោក Yuriko Koike យល់ថា ចិនកំពុងពង្រីក និងអនុវត្តនូវនិយមន័យ ផលប្រយោជន៍គោល សម្រាប់ប្រជុំកោះ Senkaku និងសមុទ្រចិនខាងត្បូងទាំងមូល ដែលបច្ចុប្បន្នកំពុងមានការប្រទាញប្រទង់គ្នាពីភាគីមួយចំនួន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing