ចិន៖ តាមសេចក្ដីរាយការណ៍មួយរបស់ពត៌មាន China Daily កាលពីថ្ងៃពុធ ទី ២៩ សីហា២០១២​នេះ បានអោយដឹងថា ឧបទ្ទហេតុផ្ទុះធុងហ្គាសមួយ ក្នុងប្រទេសចិនបានសម្លាប់កម្មការជីករ៉ែត្រូង យ៉ាងហោចណាស់ ៣៧នាក់ និង ១០នាក់ផ្សេងទៀតរងរបួសធ្ងន់។

width=457

តាមប្រភពពត៌មា​នខាងលើបានអោយដឹងថា គ្រោះថ្នាក់ដ៏អាក្រក់មួយនេះ បានកើតឡើង នៅ វេលាម៉ោប្រមាណជា ៥: 00 ល្ងាច ស្ថិតនៅក្រោមដីមួយ ក្នុងខេត្ដ Panzhihua នៃប្រទេសចិន។ គួរបញ្ចាក់ផងដែរថា ការផ្ទុះធុងហ្គាសនេះ គឹមានកម្មការកំពុងធ្វើការ រហូរដល់១៥៤នាក់ តែជាអកុសល កម្មករចំនួន ៣៧ នាក់បានស្លាប់ និង ១០នាក់ទៀតជាប់នៅក្រោមដី។

width=457បើតាមការអោយដឹង ពីអាជ្ងាធរខេត្ដបានប្រាប់អ្នកសារពត៌មានថា​ ក្រោយពីដឹងគ្រោះថ្នាក់នេះកើតឡើង ក្រុមអាជ្ងាធរក៏បានចេញបញ្ជាអោយក្រុមប៉ូលីស​សម្ថកិច្ច ក៏ដូចជាគ្រូពេទ្យទៅជួយសង្រោះបន្ទាន់ផងដែរ។

 

ដោយ៖ នារីប្រភព៖ chinadaily