ប៉េកាំង៖តារាសម្តែង ដែលមានឈ្មោះបោះសំឡេង មួយរូប ជនជាតិអាមេរិកកាំង អ្នកនាង អេជេលីណា ជូលី បានប្រកាសប្រាប់ ដល់អ្នកសារព័ត៌មានឲ្យដឹង កាលពីថ្ងៃអង្គារ ទី១៤ កន្លងទៅនេះ ថានាងមានជំងឺ មហារីក សុដន់ ដែលត្រៀមធ្វើការវះកាត់យកសាច់ មហារីកចេញពីសុដន់ទាំងគូរបស់នាង ដោយដើមទ្រូងរបស់ នាង មានបម្រែបម្រួលហ្សែន BRCA1 ធ្វើឲ្យនាងប្រឈម និងហានិភ័យជាខ្លាំង។
បើយោងតាម សារព័ត៌មានស៊ីនហួ ដែលបានចេញផ្សាយ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ ម្សិលមិញ នេះនាង អេនជេលីណា ជូលី បានប្រាប់ឲ្យដឹងថា “វេជ្ជបណ្ឌិតរបស់ខ្ញុំ បានធ្វើការវាយតម្លៃថាសុដន់ របស់ខ្ញុំមាន បញ្ហាមានហានិភ័យខ្ពស់ ខ្លាំងរហូតដល់ ៨៧ភាគរយ ហើយក្នុងនោះ ៥០ភាគរយ ខ្ញុំមានជំងឺ មហារីកសុដន់ ទោះបីជាយ៉ាងណា ស្ថានភាពជំងឺរបស់ខ្ញុំ មានភាពខុសប្លែកពីករណី របស់ស្ត្រីផ្សេងៗទៀត”។
អ្នកស្រី បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីអ្នកស្រីដឹងថា មានបញ្ហានេះកើតឡើង ចំពោះអ្នកស្រីភ្លាម នោះ អ្នកស្រីក៏បានសម្រេចចិត្ត ធ្វើការវះកាត់បង្រួមសុដន់ឲ្យតូច តាមដែលអាចធ្វើទៅបាន។ ហើយរឿងដែលអ្នកស្រី សម្រេចចិត្ត ធ្វើការវះកាត់ដើមទ្រូង ដើម្បីបង្ការ ទុកជាមុនជៀសវាង កុំឲ្យមាន បញ្ហាអ្វីធ្ងន់ធ្ងរជាងនេះ។ នៅក្នុង នោះដែរ អ្នកស្រី ជូលី បានបានលើកឡើងផងដែរថា អ្នកម្តាយរបស់នាងបានស្លាប់ ដោយសារជំងឺនេះ កាលពី អំឡុងឆ្នាំ២០០៧ ដោយម្តាយអ្នកនាង មានអាយុត្រឹមតែ ៥៦ឆ្នាំប៉ុណ្ណោះ។
តារាសម្តែងហូលីវូដរូបនេះ ក៏បានផ្ញើសារក្រើនរំលឹក ទៅដល់ស្ត្រី នៅលើពិភពលោកទាំងអស់ មុនពេល ដែលធ្វើ អ្វីមួយត្រូវមានការប្រុងប្រយ័ត្ន និងទទួលព័ត៌មានឲ្យបានច្បាស់ជាមុនសិន។
គួររំលឹកផងដែរថានៅក្នុង ខែមេសាឆ្នាំ២០១២នេះ អ្នកនាង អេនជេលីណា ជូលី និងស្វាមីបាន ប្រកាសថាពួក នាងពេល នេះមានកូន៦នាក់ ជាមួយគ្នា៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល