កំសាន្ត ៖ The Monster ជាភាពយន្តដែលនិយាយពីសត្វបិសាចដ៏សាហាវមួយ ជាមួយនឹងឈុតឆាកភ័យរន្ធត់ និងកំសត់រវាងសមាជិកគ្រួសារ។ ភាពយន្តនេះ និយាយពីម្តាយញៀនថ្នាំម្នាក់ (សម្តែងដោយ Zoe Kazan) និងកូនស្រីតូច (សម្តែងដោយ Ella Ballentine) កំពុងធ្វើដំណើរតាមផ្លូវ ដើម្បីនាំកូនស្រីទៅរស់នៅជាមួយឪពុកនាង។ ពួកគេត្រូវឈប់ឡានកណ្តាលផ្លូវ បន្ទាប់ពីឡានគេបុកចំសត្វចចកមួយក្បាល ដែលរត់គេចពីក្នុងព្រៃ កាត់តាមផ្លូវ។ ឡានពួកគេក៏ខូច ហើយពេលដែលពួកគេកំពុងតែព្យាយាមរកជំនួយ ទើបពួកគេដឹងថា ទីនោះមានអ្វីផ្សេងមកយាយី ជាបិសាចដ៏គួរឱ្យខ្លាច ដែលចាំឆ្មក់នៅក្នុងព្រៃ ដែលមិនព្រមលែងពួកគេឱ្យរួចខ្លួននោះឡើយ។ អ្វីដែលពួកគេមិនដឹងគឺ សត្វចចកនោះកំពុងរត់គេចពីអ្វីម្យ៉ាង ហើយអ្វីម្យ៉ាងនោះកំពុងតាមអ្នកទាំងពីរវិញម្តង។

/

/

/

ចង់ដឹងថាជីវិតរបស់ម្តាយកូនពីរនាក់នេះនឹងអាចគេចផុតពីក្រញុំាបិសាចនោះឬយ៉ាងណានោះ កុំភ្លេចមកទស្សនាខ្សែភាពយន្ត “The Monster ” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ ។

ទស្សនា Trailer នៅទីនេះ

 

/

/

/

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ។

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited