កំសាន្ត ៖ យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា រឿងភាគថ្មីដែលមានចំនងជើងថា Klin Kasalong ដែលនិពន្ធនិងដឹកនាំដោយ Feel Good Production នៃស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ នឹងត្រូវបានជ្រើសរើសយកតួឯកប្រុសស្រី ២ ដួងគឺនាង Yaya Urassaya និងកំលោះសង្ហា លោក James ma ។ 

ក្រោយបានដឹងចំណងផ្លូវការនេះហើយ បានធ្វើឲ្យអ្នកនិយាយថា នាង Yaya និង James គឺជាតារាសម្តែងប្រុសស្រីល្បីឈ្មោះហើយ មានទេពកោសល្យខ្ពស់ និងសាកសមគ្នាទៀតផង ដូច្នេះហើយ Fans សង្ឃឹមថា រឿងថ្មីមួយនេះពិតជាគួរឲ្យចង់ទស្សនាយ៉ាងពិតប្រាកដមែន ។

/

តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ បានធ្វើការថ្លែងអំណរគុណទៅដល់អ្នកនិពន្ធនិងអ្នកគាំទ្រ ចំពោះការជ្រើសរើសរូបលោកដើម្បីសម្តែងក្នុងរឿងថ្មីមួយនេះ ហើយលោកសន្យាថា នឹងប្រឹងប្រែងអោយអស់ពីសម្ថតភាព ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook